leftcenterrightdel
លោក Mikheil Kavelashvili នៅឯសម័យប្រជុំសភា Gruzia ក្នុងទីក្រុង Tbilisi ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ Gruzia ពិធីស្បថចូលកាន់តំណែងត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ប្រជុំសភា។ លោក Kavelashvili ក៏ជាប្រធានាធិបតី Gruzia ដំបូងគេដែលមិនត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្ទាល់ តាមគោលការណ៍នៃការបោះឆ្នោតសកល ប៉ុន្តែដោយក្រុមអ្នកបោះឆ្នោតដែលមានសមាជិកចំនួន ៣០០ នាក់ រួមទាំងសមាជិកសភា និងតំណាងតំបន់។ ក្នុងនាមជាបេក្ខជនតែម្នាក់គត់ លោក Kavelashvili ទទួលបានសម្លេងគាំទ្រចំនួន ២២៤ ក្នុងចំណោមសម្លេងឆ្នោតសរុប ២២៥ កាលពីថ្ងៃទី ១៤ ខែធ្នូ ហើយបានក្លាយជាប្រធានាធិបតីទី ៦ របស់ Gruzia។

ពិធីស្បថចូលកាន់ដំណែងនេះបានធ្វើឡើងក្នុងបរិបទដែលអ្នកគាំទ្រយ៉ាងហោចណាស់ ២.០០០ ចូលរួមជាមួយសហភាពអឺរ៉ុបបានប្រមូលផ្តុំគ្នាដើម្បីតវ៉ានៅក្នុងរដ្ឋធានី Tbilisi។ ដំណើរការចូលជាសមាជិកសហភាពអឺរ៉ុបបានជាប់គាំងចាប់តាំងពីឆ្នាំ ២០២២ ហើយទំនាក់ទំនងរវាង Gruzia និងលោកខាងលិចបានធ្លាក់ចុះនៅឆ្នាំនេះ បន្ទាប់ពីច្បាប់ថ្មីមួយចំនួនរបស់ទីក្រុង Tbilisi ត្រូវអឺរ៉ុបរិះគន់។ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា គណបក្សក្តីសុបិន Gruzia ដែលជាគណបក្សកាន់អំណាចបានឲ្យដឹងថា ប្រទេសនេះបានផ្អាកការចរចាចូលជាសមាជិកសហភាពអឺរ៉ុបរហូតដល់ឆ្នាំ ២០២៨ ហើយបានបដិសេធការផ្តល់មូលនិធិទាំងអស់ពីថវិកាសហភាពអឺរ៉ុប៕

តាម vovworld.vn