leftcenterrightdel
ប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់នៅកាហ្សាក់ស្ថាននឹងត្រូវដោះលេខកូដនៅប្រេស៊ីល

ការសម្រេចចិត្តនេះត្រូវបានលោក Marat Karabayev រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនកាហ្សាក់ស្ថាន ប្រធានគណៈកម្មាធិការស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ដាក់ចេញ។ ការសម្រេចចិត្តនេះគឺផ្អែកលើអនុសញ្ញាទីក្រុងឈីកាហ្គោ ដែលកាហ្សាក់ស្ថានបានផ្តល់សច្ចាប័នក្នុងឆ្នាំ ១៩៩២ និងការពិគ្រោះយោបល់ជាមួយអាជ្ញាធរអាកាសចរណ៍នៃប្រទេសអាស៊ែបៃហ្សង់និងរុស្ស៊ី។ ប្រេស៊ីលគឺជាប្រទេសផលិតយន្តហោះ Embraer ដែលជាយន្តហោះ Azerbaijan Airlines ដែលបានធ្លាក់កាលពីថ្ងៃទី ២៥ ខែធ្នូនៅប្រទេសកាហ្សាក់ស្ថានដោយបណ្តាលឲ្យមនុស្ស ៣៨នាក់ត្រូវស្លាប់។

ក្នុងពេលជាមួយគ្នានោះ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានអំពាវនាវឱ្យមានការស៊ើបអង្កេតប្រកបដោយបរានុម័តនិងតម្លាភាពចំពោះសោកនាដកម្មដែលពាក់ព័ន្ធនឹងយន្តហោះ Azerbaijan Airlines ហើយបានរំលឹកពីតម្រូវការត្រូវតែប្រកាសរបាយការណ៍បណ្តោះអាសន្នក្នុងរយៈពេល ៣០ ថ្ងៃចាប់ពីពេលនៃគ្រោះថ្នាក់ ស្របតាមការប្តេជ្ញាចិត្តអន្តរជាតិដែលមានចែងក្នុងអនុសញ្ញាទីក្រុងឈីកាហ្គោ៕

តាម​ vovworld.vn