ថ្លែងក្នុងពិធីលើកសរសើរទាហាននៃក្រសួងការពារជាតិអ៊ីស្រាអែលកាលពីថ្ងៃទី ២៣ ធ្នូ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសថា អ៊ីស្រាអែលនឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនៃក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ក្រុមហេសបូឡានៅលីបង់ និងកងកម្លាំង Houthi នៅប្រទេសយេម៉ែន ហើយនឹងបន្ត "កំទេច" មេដឹកនាំនៃកងកម្លាំងទាំងនេះ ដូចដែលបានធ្វើចំពោះតួរអង្គដូចជាលោក Haniyeh នៅក្នុងទីក្រុង តេអេរ៉ង់ ។
កាលពីថ្ងៃទី ៣១ ខែកក្កដា ចលនាអ៊ីស្លាមហាម៉ាសបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលបានឲ្យដឹងថា មេដឹកនាំរបស់ខ្លួនគឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់។ រដ្ឋាភិបាលអ៊ីរ៉ង់ជឿជាក់ថា អ៊ីស្រាអែលឈរពីក្រោយហេតុការណ៍នេះ។ នៅពេលនោះ អ៊ីស្រាអែលមិនបានធ្វើសេចក្តីប្រកាសដោយផ្ទាល់អំពីឧបទ្ទវហេតុនេះទេ៕
តាម vovworld.vn
Type the code from the image