បារាំងមាននាយករដ្ឋមន្ត្រីថ្មី
លោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីថ្ងៃទី ១៣ ខែធ្នូ បានតែងតាំងលោក Francois Bayrou ជានាយករដ្ឋមន្ត្រីថ្មី ដោយប្រគល់ភាកិច្ចឱ្យអ្នកនយោបាយនេះ នាំប្រទេសបារាំងចេញពីវិបត្តិនយោបាយដ៏ធំបំផុតទីពីរក្នុងរយៈពេល ៦ ខែកន្លងទៅ។
លោក Bayrou ដែលមានអាយុ ៧៣ ឆ្នាំគឺជានាយករដ្ឋមន្ត្រីទីបីដែលត្រូវបានតែងតាំងនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី Macron នៅឆ្នាំ២០២៣នេះ។ អាទិភាពសម្រាប់លោក Bayrou ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Macron គឺបញ្ហាថវិកាឆ្នាំ ២០២៥។ ការប្រឆាំងរបស់សភាបារាំងចំពោះច្បាប់ថវិកាឆ្នាំ ២០២៥ បាននាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី Michel Barnier។
|
|
លោក Francois Bayrou ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបារាំងថ្មីនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ (រូបថត៖ REUTERS/TTXVN) |
ថ្លែងនៅក្នុងពិធីប្រគល់តំណែងពីលោក Michel Barnier នាយករដ្ឋមន្ត្រីថ្មី លោក Bayrou បានឲ្យដឹងថា លោកបានដឹងយ៉ាងជ្រាលជ្រៅអំពីទំហំនៃបញ្ហាហិរញ្ញវត្ថុ និងនយោបាយនៅក្នុងប្រទេសបារាំង ដូចជាឱនភាពថវិកានាពេលបច្ចុប្បន្ន ជាមួយនឹងបេសកកម្ម "ឆ្លងកាត់ភ្នំហិម៉ាឡៃយ៉ា"អញ្ជឹង។
នាថ្ងៃដដែល គណបក្សសាធារណរដ្ឋអភិរក្សនិយម (LR) បានប្រកាសនឹងចូលរួមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មី Bayrou ដែរឬអត់ បន្ទាប់ពីលោក Bayrou បង្ហាញពីកម្មវិធីនយោបាយរបស់ខ្លួន៕
តាម vovworld.vn