នាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ដោយផ្ទាល់ ជាប្រចាំគឺ ការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស គណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការរៀបចំពិធីបុណ្យធំៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេស ក្នុងរយៈពេល ៣ ឆ្នាំ ២០២៣-២០២៥; គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាតិបានដឹកនាំ និងសម្របសម្រួលជាមួយ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ដើម្បីរៀបចំប្រកបដោយជោគជ័យនូវរាល់សកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២-ធ្នូ-១៩៤៤ / ២២-ធ្នូ-២០២៤) និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៨៩ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងបេះដូងរបស់ប្រជាជន និងមិត្តភក្តិអន្តរជាតិ; អាស្រ័យហេតុនេះ បង្ហាញប្រពៃណីវីរភាព ស្មារតីមហាសាមគ្គីភាពជាតិ មោទនភាព ឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការកសាងកងទ័ពប្រជាជនវៀតណាមបដិវត្តន៍ មានរៀបរបៀរយ ចំណាន និងទំនើប កសាងខឿនការការពារជាតិដោយប្រជាជនទាំងមូលដ៏រឹងមាំ “ប្រៀបប្រយុទ្ធដោយផ្អែកលើប្រជាជន”រឹងមាំ រួមចំណែកកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំ។ ជោគជ័យនៃរាល់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាការគាំទ្រ និងលើកទឹកចិត្តដ៏ធំធេងដើម្បីកងទ័ព និងប្រជាជនវៀតណាម បន្តលើកតម្កើងប្រពៃណីដ៏រុងរឿងរបស់កងទ័ពវីរភាព របស់ប្រជាជាតិវៀតណាមវីរភាព ឆ្ពោះទៅកាន់យុគសម័យថ្មី - យុគសម័យឈានទៅមុខរបស់ប្រជាជនវៀតណាម។

leftcenterrightdel
អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពក្នុងឱកាសខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជន​វៀតណាម (២២ ធ្នូ ១៩៤៤ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) និង ៣៥ ឆ្នាំ ទិវាការពារជាតិដោយ​ប្រជាជន​ទាំង​មូល​ (២២ ធ្នូ ១៩៨៩ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤)

គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស សូមថ្លែងអំណរគុណចំពោះការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម មន្ទីរ អង្គភាព ក្រសួង ស្ថាប័ន គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននានា បានដឹកនាំ  សម្របសម្រួលយ៉ាងជិតស្និទ្ធ និងរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍គ្រប់លំដាប់ថ្នាក់ដោយជោគជ័យ ថ្ងៃទី២២ ខែធ្នូ ពិតជាពិធីបុណ្យសម្រាប់កងទ័ពទាំងមូល ប្រជាជនទាំងមូល ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ។ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងការពារជាតិនៃបណ្តាប្រទេស និងអង្គការអន្តរជាតិ ដែលបានគាំទ្រយ៉ាងសកម្ម និងចូលរួមសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងអស់ រួមចំណែកក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកងទ័ព និងប្រជាជនវៀតណាម ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។

នាពេលខាងមុខ គណៈកម្មាធិការបក្សយោធាមជ្ឈិម - ក្រសួងការពារប្រទេស សង្ឃឹមថានឹងទទួលបានការយកចិត្តទុកដាក់ និងការដឹកនាំបន្ថែមទៀតពីបក្ស និងរដ្ឋ ការសម្របសម្រួលពីក្រសួង ស្ថាប័នមជ្ឈិម គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន ប្រជាជន និងកងទ័ពនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីឲ្យកងទ័ពប្រជាជនវៀតណាមសម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូន រួមជាមួយនឹងបក្ស ប្រជាជនទាំងមូល កងទ័ពទាំងមូលអនុវត្តបានជោគជ័យនូវភារកិច្ចកសាង និងការពារមាតុភូមិវៀតណាមជាសង្គមនិយមយ៉ាងរឹងមាំ សក្តិសមនឹងការទុកចិត្តនិងសេចក្តីស្រឡាញ់របស់បក្ស រដ្ឋ ប្រជាជន និងមិត្តអន្តរជាតិ។

សូមអរគុណ!

បកប្រែដោយ Duy Hoan