អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុបតែងតាំងអតីតរដ្ឋមន្ត្រីការបរទេសទួរគីជាអគ្គលេខាធិការ
នាថ្ងៃទី ៦ ខែធ្នូ ប្រទេសជាសមាជិកទាំង ៥៧ នៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) បានយល់ព្រមតែងតាំងអតីតរដ្ឋមន្ត្រីការបរទេសទួរគី Feridun Sinirlioglu ជាអគ្គលេខាធិការថ្មី។
មន្ត្រីជាន់ខ្ពស់មួយចំនួនទៀតក៏ត្រូវបានតែងតាំងផងដែរនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំក្រុមប្រឹក្សារដ្ឋមន្ត្រី OSCE លើកទី ៣១ ដែលធ្វើឡើងនៅប្រទេសម៉ាល់តាក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ។ មុខតំណែងសំខាន់ៗទាំងនេះបានទំនេរតាំងពីខែកញ្ញាមកម្ល៉េះ ដោយសារខ្វះការយល់ស្របលើបេក្ខជន។
|
|
អតីតរដ្ឋមន្ត្រីការបរទេសទួរគី Feridun Sinirlioglu គឺជាអគ្គលេខាធិការថ្មីនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (រូបថត៖ AA) |
ប្រទេសហ្វាំងឡង់ ដែលបានចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) កាលពីឆ្នាំមុន នឹងកាន់តំណែងជាប្រធាន OSCE ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ សម្រាប់អាណត្តិ ១ ឆ្នាំ។
សូមរំលឹកឡើងវិញ ថា OSCE ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥ គឺជាអង្គការអន្តររដ្ឋាភិបាលនៃរដ្ឋសមាជិកចំនួន ៥៧ ដែលលាតសន្ធឹងពីអឺរ៉ុបខាងជើង និងអាស៊ីកណ្តាល រហូតដល់អាមេរិកខាងជើង ដែលគ្របដណ្តប់ ភាគច្រើននៃអឌ្ឍគោលខាងជើង។ OSCE មានទីស្នាក់ការកណ្តាលនៅទីក្រុងវីយែន (អូទ្រីស) ធ្វើការដើម្បីលើកកម្ពស់ស្ថិរភាព សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ៕
តាម vovworld.vn