លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ជ្រើសរើសលោក Jamieson Greer ជាអ្នកតំណាងពាណិជ្ជកម្មអាមេរិក
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅថ្ងៃទី ២៦ ខែវិច្ឆិកា បានជ្រើសរើសលោក Jamieson Greer ជាអ្នកតំណាងពាណិជ្ជកម្មអាមេរិក។
លោក Jamieson Greer ធ្លាប់កាន់ការងារជាប្រធានការិយាល័យនៃលោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកក្នុងអំឡុងពេលអាណត្តិដំបូងរបស់ប្រធានាធិបតី Donald Trump។
|
|
លោក Jamieson Greer (រូបថត៖ USCC) |
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានឲ្យដឹងថា ភារកិច្ចចម្បងរបស់លោក Jamieson Greer នឹងផ្តោតលើការដោះស្រាយឱនភាពពាណិជ្ជកម្ម ការការពារឧស្សាហកម្មផលិតកម្ម កសិកម្ម និងសេវាកម្មរបស់សហរដ្ឋអាមេរិក និងបើកទូលាយទីផ្សារនាំចេញនៅគ្រប់ទីកន្លែង។
ប្រសិនបើមានការយល់ព្រមពីព្រឹទ្ធសភា លោក Jamieson Greer នឹងកាន់តួនាទីដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump សង្ឃឹមថា នឹងលើកកម្ពស់របៀបវារៈពាណិជ្ជកម្មរបស់លោក៕
តាម vovworld.vn