លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះកម្លាំងទ័ពអាកាស ទ័ពពិសេស កងទ័ពការពារព្រំដែន និងកម្មាភិបាល យុទ្ធជន តារាចម្រៀង និងតារាសម្ដែង ដែលបានបំពេញខ្លឹមសារសម្តែង ស្របតាមតម្រូវការគុណភាព។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ត្រួតពិនិត្យការត្រៀមរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានលើកសរសើរចំពោះស្ថាប័ន អង្គភាពនានានៃក្រសួងការពារប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការងាររៀបចំនាពេលកន្លងមក ព្រមទាំងស្នើឲ្យរៀនពីបទពិសោធន៍ល្អៗ និងជឿនលឿនរបស់បណ្តាប្រទេស ក្នុងការរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះ។

យោងតាមគណៈកម្មការរៀបចំ ការតាំងពិព័រណ៍នេះត្រូវបានរំពឹងថានឹងដាក់តាំងបង្ហាញសព្វាវុធ និងឧបករណ៍ចំនួន ៦៨ ប្រភេទ កើនឡើង ១៩ ប្រភេទបើធៀបនឹងការតាំងពិព័រណ៍ឆ្នាំ ២០២២; តាំងផលិតផលឧស្សាហកម្មការពារជាតិ ភស្តុភារបច្ចេកទេសដែលត្រូវបានផលិតក្នុងស្រុក ជាមួយនឹងបញ្ជីផលិតផលចំនួន ៤៦៨ កើនឡើងផលិតផលចំនួន ១៥៥ បើធៀបនឹងឆ្នាំ ២០២២។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ចុះត្រួតពិនិត្យតំបន់ដែលតាំងពិព័រណ៍

គិតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា មានដៃគូមកពីប្រទេសចំនួន ៣ គឺសហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី និងអ៊ីតាលី ដែលបានចុះឈ្មោះដើម្បីដាក់តាំងបង្ហាញអាវុធ និងសព្វាវុធនៅក្នុងតំបន់តាំងបង្ហាញខាងក្រៅ។ ដៃគូមកពីសហរដ្ឋអាមេរិកនឹងតាំងបង្ហាញយន្តហោះ C-130 ចំនួន ១ គ្រឿង យន្តហោះ A-10 ចំនួន ២ គ្រឿង រថពាសដែក Stryker ចំនួន ១ គ្រឿង កាំភ្លើងធំ M777 ចំនួន ១ ដើម នៅលើផ្ទៃដី ៣,០០០ ម៉ែត្រការ៉េ។ ដៃគូមកពីសហព័ន្ធរុស្សី នឹងតាំងបង្ហាញមីស៊ីលប្រឆាំងរថក្រោះ រថក្រោះប្រយុទ្ធថ្មើរជើង BMP-3M ការរួមបញ្ចូលគ្នាប្រឆាំង UAV RB-504P-E... នៅលើផ្ទៃដី ២០០ ម៉ែត្រការ៉េ។ ដៃគូមកពីប្រទេសអ៊ីតាលីតាំងបង្ហាញយន្តហោះហ្វឹកហ្វឺននៅលើផ្ទៃដី ១០០ ម៉ែត្រការ៉េ។ តំបន់តាំងពិព័រណ៍ក្នុងផ្ទះមានក្រុមហ៊ុនជាង ១៤០ មកពី ២៨ ប្រទេសបានឆ្លើយតបនឹងការចូលរួមក្នុងការតាំងពិព័រណ៍នេះ កើនឡើងចំនួន ២០៨ ស្តង់បើធៀបនឹងឆ្នាំ ២០២២ កើនឡើងចំនួន ១៨៣ ស្តង់បើធៀបនឹងគោលដៅនៃគម្រោងការតាំងពិព័រណ៍ឆ្នាំ ២០២៤។

គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា មានគណៈប្រតិភូអន្តរជាតិចំនួន ៥៦ មកពី ៣៦ ប្រទេសបានចុះឈ្មោះចូលរួមការតាំងពិព័រណ៍៕

បកប្រែដោយ Huyen Trang