ទំនិញនៅក្នុងផ្សារទាំងនេះ ត្រូវបានផលិត និងកែច្នៃដោយអង្គភាពខ្លួនឯង ហើយរបស់របរគ្រឿងឧបភោគបរិភោគសំខាន់ៗត្រូវបានទិញដោយការចូលរួមវិភាគទានពីកម្មាភិបាល បុគ្គលិក និងយុទ្ធជន។

បន្ទាប់ពី "ផ្សារតម្លៃសូន្យដុង" ដែលបានប្រារព្ធឡើងក្នុងឆ្នាំមុនៗនៅក្នុងឃុំ Mang Yang (ខេត្ត Gia Lai) និងឃុំ Ngoc Lac (ខេត្ត Thanh Hoa) ឆ្នាំនេះ នាយកដ្ឋានសម្ភារៈយោធា (អគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកវិទ្យា) បានរៀបចំ "ផ្សារតម្លៃសូន្យដុង" ក្រោមប្រធានបទ "និទាឃរដូវនៃសាមគ្គីភាព - បុណ្យតេតពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន” នៅឃុំ Phu Lac (ខេត្ត Thai Nguyen) និងផ្តល់អំណោយជាង ៦០០ ដល់គ្រួសារទទួលរបបពីរដ្ឋ និងគ្រួសារក្រីក្រ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចមានបុណ្យតេតដ៏កក់ក្តៅ និងរីករាយ។

កាសែតកងទ័ពប្រជាជនសូមណែនាំដល់មិត្តអ្នកអាននូវរូបភាពមួយចំនួនអំពីផ្សារមេត្តាករុណានេះ៕

leftcenterrightdel
កងទ័ពសម្ភារៈយោធា និងកងកម្លាំងគាំទ្រក្នុងមូលដ្ឋានរង់ចាំនៅតូប "ផ្សារតម្លៃសូន្យដុង" ដើម្បីឲ្យអតិថិជនជ្រើសរើសទំនិញ

leftcenterrightdel
ប្រជាជនយ៉ាងច្រើនចុះករចូលរួមក្នុង "ផ្សារតម្លៃសូន្យដុង"

leftcenterrightdel
កងទ័ពជួយប្រជាជនទិញទំនិញ

leftcenterrightdel
សេចក្តីរីករាយរបស់ប្រជាជនបន្ទាប់ពីជ្រើសរើសទំនិញដែលពេញចិត្ត

leftcenterrightdel
កសិផលជាច្រើនពីអង្គភាពនានាក្នុងនាយកដ្ឋានសម្ភារៈយោធាត្រូវបាននាំយកមកទីផ្សារ

បកប្រែដោយ Huyen Trang