ក្នុងនាមជាកម្លាំងទទួលបន្ទុកគ្រប់គ្រង និងការពារព្រំដែន កងទ័ពការពារព្រំដែនខេត្ត An Giang បានសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងតំបន់។

កងទ័ពការពារព្រំដែនខេត្ត An Giang បានគ្រប់គ្រង ការពារព្រំដែនគោកជាង ១៤៧ គីឡូម៉ែត្រ និងដែនសមុទ្រ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ និងស្ថិតនៅក្នុងផ្លូវដឹកជញ្ជូនអន្តរជាតិ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងឃោសនា និងដោះស្រាយយ៉ាងម៉ឺងម៉ាត់ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានដឹកនាំប៉ុស្តិ៍ និងស្ថានីយ៍ការពារព្រំដែនផ្ដោតទៅលើភារកិច្ចប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ និងការដឹកជញ្ជូនទំនិញខុសច្បាប់។ល។

កាសែតកងទ័ពប្រជាជនសូមជូនដល់អ្នកអាននូវរូបភាពមួយចំនួនអំពីការល្បាត និងការគ្រប់គ្រងតំបន់របស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang នៅតំបន់ព្រំដែនគោក៖

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារច្រកទ្វារព្រំដែន Vinh Hoi Dong ប្រគល់ភារកិច្ចយាមល្បាត និងគ្រប់គ្រងតំបន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត An Giang ធ្វើការយាមល្បាត និងគ្រប់គ្រង

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត An Giang ធ្វើការយាមល្បាត និងគ្រប់គ្រងនៅក្នុងឃុំ Phu An

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារ Vinh Hoi Dong ពិនិត្យបង្គោលអធិបតេយ្យភាពលេខ២៦០

leftcenterrightdel
ការយាមល្បាត និងត្រួតពិនិត្យតំបន់ជុំវិញបង្គោលអធិបតេយ្យភាពលេខ២៤១

leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារ Vinh Hoi Dong សហការជាមួយកងកម្លាំងមានសមត្ថកិច្ច ធ្វើការយាមល្បាត និងការពារបង្គោលព្រំដែន

leftcenterrightdel
ដកបទពិសោធន៍បន្ទាប់ពីការយាមល្បាត និងការត្រួតពិនិត្យ

បកប្រែដោយ Thuy Anh