បន្ទាប់ពីទស្សនាកិច្ចសហការហ្វឹកហាត់ក្នុងរយៈពេលមួយម៉ោង ស្របតាមកម្មវិធីនៃពិធីបើកនោះ លោកឧត្តមសេនីយ៍ឯក  Phung Si Tan បានកោតសរសើរចំពោះស្មារតីហ្វឹកហាត់របស់កម្មាភិបាល យុទ្ធជន សិល្បករ សិល្បការិនីមកពីអង្គភាពនានាក្នុង និងក្រៅកងទ័ព។ លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការហ្វឹលហាត់របស់បណ្ដាកងកម្លាំងដែលចូលរួមពិធីបើក ជាពិសេសការសម្តែងសិល្បៈ។ 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ដឹកនាំការត្រួតពិនិត្យកិច្ចសហការហ្វឹកហាត់

លោកឧត្តមសេនីយ៍ឯក  Phung Si Tan បានស្នើឲ្យកងកម្លាំងទ័ពជើងអាកាស កងទ័ពពិសេស និងកងកម្លាំងហ្វឹកហ្វឺនឆ្កែជំនាញនៃកងទ័ពការពារព្រំដែនសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការហ្វឹកហ្វាត់ ធានាថាកម្មវិធីសម្រេចបាននូវគុណភាពល្អ។ លោកស្នើឲ្យកម្លាំងសម្តែង ធានាបាននូវសំលៀកបំពាក់សមស្រប ការសម្តែងដែលត្រូវមានបច្ចេកទេសត្រឹមត្រូវ សុវត្ថិភាព និងស្អាត រួមចំណែកក្នុងការបង្កើតចំណាប់អារម្មណ៍ល្អក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាម។

ពិធីបើកគឺជាផ្នែកលេចធ្លោនៃពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ ដោយបានបញ្ជូនសារ “សន្តិភាព-កិច្ចសហប្រតិបត្តិការ-អភិវឌ្ឍន៍” របស់ប្រទេសម្ចាស់ផ្ទះវៀតណាមដល់មិត្តអន្តរជាតិ និងបង្ហាញប្រពៃណីវប្បធម៌របស់វៀតណាម លើកកំពស់តួនាទី និងកេរ្តិ៍ឈ្មោះរបស់វៀតណាមនៅលើឆាកអន្តរជាតិ ហើយបញ្ជាក់ពីភាពក្លាហាន និងកម្លាំងរបស់កងកម្លាំងប្រដាប់អាវុធវៀតណាម។

ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ នៅអាកាសយានដ្ឋាន Gia Lam (ទីក្រុងហាណូយ)៕

បកប្រែដោយ Thanh Cong