ការដាក់ពង្រាយភារកិច្ចក្នុងការរៀបចំពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីអគ្គស្នងការដ្ឋាននយោបាយ
កប.អនឡាញ - នាថ្ងៃទី ២៨ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានធ្វើជាអធិបតីកិច្ចប្រជុំដាក់ពង្រាយភារកិច្ចក្នុងការរៀបចំពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីអគ្គស្នងការដ្ឋាននយោបាយ (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៤៤ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤) និងពិធីទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១។
ក្នុងរយៈពេលកន្លងមក ស្ថាប័ន និងអង្គភាពនានាបានរៀបចំផែនការយ៉ាងសកម្ម និងរៀបចំសកម្មភាពចំនួន ២១ ក្នុងចំណោមសកម្មភាពទាំង៣០ តាមការគ្រោងទុក និងទទួលបានលទ្ធផលល្អ។ បច្ចុប្បន្ន ស្ថាប័ន និងអង្គភាពទាំងឡាយបន្តអនុវត្តការងារតាមកាលកំណត់ ដោយបំពេញតាមតម្រូវការភារកិច្ចរៀបចំសកម្មភាពដូចជា៖ រៀបចំការតាំងពិព័រណ៍អំពីប្រវត្តិសាស្ត្រ និងប្រពៃណីរបស់អគ្គស្នងការដ្ឋាននយោបាយ និងប្រវត្តិសាស្ត្រការងារបក្ស និងការងារនយោបាយក្នុងជួរកងទ័ព។ និពន្ធភាគទី ៣ “ប្រវត្តិសាស្រ្តនៃអគ្គស្នងការដ្ឋាននយោបាយរបស់កងទ័ពប្រជាជនវៀតណាម ដំណាក់កាល ២០១៤-២០២៤”; រៀបចំការតាំងបង្ហាញ និងណែនាំសៀវភៅ កាសែត អំពីប្រវត្តិសាស្ត្ររបស់អគ្គស្នងការដ្ឋាននយោបាយ និងសកម្មភាពការងារបក្ស ការងារនយោបាយក្នុងជួរកងទ័ព។ល។
ថ្លែងមតិក្នុងសិក្ខាសាលា លោកឧត្តមសេនីយ៍ទោ Le Quang Minh បានទទួលស្គាល់ និងលើកសរសើរចំពោះស្ថាប័ន អង្គភាពនានាដែលបានពុះពារការលំបាក និងសម្រេចបានជោគជ័យនូវភារកិច្ចតាមផែនការដែលបានលើកឡើង។
លោកឧត្តមសេនីយ៍ទោ Le Quang Minh បានស្នើឲ្យទីភ្នាក់ងារសារព័ត៌មាន ជំរុញការឃោសនាដើម្បីបញ្ជាក់ពីអត្ថន័យ តួនាទី និងសារៈសំខាន់របស់អគ្គស្នងការដ្ឋាននយោបាយ ក្នុងដំណាក់កាលប្រវត្តិសាស្ត្របដិវត្តន៍របស់បក្ស និងកងទ័ព។ ជាពិសេស ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធ; កសាងផែនការយ៉ាងល្អ និងអនុវត្តសកម្មភាពត្រឡប់ទៅប្រភពដើមរបស់អគ្គស្នងការដ្ឋាននយោបាយ ឱ្យបានល្អ សកម្មភាពរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណី និងពិធីទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ ប្រកបដោយជោគជ័យ ធានាសុវត្ថិភាពជាដាច់ខាត៕
បកប្រែដោយ Huyen Trang