គណបក្សសាធារណរដ្ឋជ្រើសរើសមេដឹកនាំភាគច្រើននៅក្នុងព្រឹទ្ធសភា
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីថ្ងៃទី ១៣ វិច្ឆិកា បានរាយការណ៍ថា គណបក្សសាធារណរដ្ឋបានដណ្ដើមការគ្រប់គ្រងសភាតំណាងរាស្រ្ត។
មុននោះ គណបក្សនេះក៏បានដណ្ដើមការគ្រប់គ្រងព្រឹទ្ធសភា ហើយបានឈ្នះការរត់ប្រណាំងចូលក្នុងសេតវិមាន ជាមួយនឹងការត្រឡប់មកវិញរបស់អតីតប្រធានាធិបតី លោក Donald Trump ផងដែរ។ ដោយមានអាសនៈយ៉ាងហោចណាស់ចំនួន ២១៨ គណបក្សនេះបានឈ្នះការរត់ប្រណាំងទាំងអស់ចូលក្នុងសេតវិមាន និងសភាទាំងពីរ។
|
|
ព្រឹទ្ធសមាជិក John Thune ត្រូវបានបោះឆ្នោតជ្រើសតាំងជាថ្នាក់ដឹកនាំភាគច្រើននៅក្នុងព្រឹទ្ធសភា (រូបថត៖ Getty Images) |
ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump កាលពីថ្ងៃទី ១៣ វិច្ឆិកា បានជួបជាមួយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមុនពេលបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សនេះនៅក្នុងសភាតំណាងរាស្រ្ត។ លោក Trump ក៏បានបង្ហាញការគាំទ្រចំពោះប្រធានសភាតំណាងរាស្ត្រលោក Mike Johnson សម្រាប់មុខតំណែងនេះនៅក្នុងអាណត្តិបន្ទាប់។
ដូច្នេះ យ៉ាងហោចណាស់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ គណបក្សសាធារណរដ្ឋនឹងគ្រប់គ្រងទាំងស្រុងលើសេតវិមាន និងសភាទាំងពីរ។ ប្រការនេះនឹងជួយឱ្យប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump អាចអនុម័តដោយរលូននិងអនុវត្តន៍របៀបវារៈរបស់ខ្លួននាពេលខាងមុខ៕
តាម vovworld.vn