អ៊ីស្រាអែលបន្តវាយលុកតំបន់ហ្គាហ្សាក្នុងឱកាសបុណ្យ Eid Al Fitr
កងទ័ពអ៊ីស្រាអែលនៅរសៀលថ្ងៃទី ៣១ មីនា បានបន្តប្រតិបត្តិការប្រយុទ្ធយ៉ាងកាច់សាហាវនៅតំបន់ហ្គាហ្សា ក្នុងអំឡុងពិធីបុណ្យ Eid Al Fitr ដែលជាពិធីបុណ្យដ៏សំខាន់បំផុតប្រចាំឆ្នាំសម្រាប់ប្រជាជនកាន់សាសនាឥស្លាម។
យោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន យ៉ាងហោចណាស់មនុស្ស ៣ នាក់បានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ Abasan ជាយក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា។
    |
 |
អ៊ីស្រាអែលបន្តវាយប្រហារលើតំបន់ហ្គាហ្សា (រូបថត៖ រ៉យទ័រ) |
មុននោះ អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានប្រកាសថា បានរកឃើញសាកសពបុគ្គលិកពេទ្យ ១៥នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់កងទ័ពអ៊ីស្រាអែលលើរថយន្តសង្គ្រោះ នៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា កាលពីសប្តាហ៍ទៅមិញ។ កាលពីថ្ងៃទី ២៨ ខែមីនា កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា បានបើកការបាញ់ប្រហារទៅលើរថយន្តសង្គ្រោះបន្ទាន់នៅទីក្រុង Rafah បន្ទាប់ពីកំណត់ពួកគេជារថយន្តគួរឱ្យសង្ស័យ។
នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀតនាថ្ងៃទី ២១ មីនា កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានបំផ្លាញផ្លូវរូងក្រោមដីប្រវែង ១ គីឡូម៉ែត្រនៅភាគខាងជើងតំបន់ហ្គាហ្សា។ សេចក្តីប្រកាសរបស់កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា រួមជាមួយនឹងការបំផ្លាញផ្លូវរូងក្រោមដី កងកម្លាំងប្រយុទ្ធនៅភាគខាងជើង និងកណ្តាលតំបន់ហ្គាហ្សាបានសម្លាប់ខ្មាន់កាំភ្លើងប្រឆាំងចំនួន ៥០នាក់។ ទោះយ៉ាងណាក៏ដោយ ពេលវេលាជាក់ស្តែនៃប្រតិបត្តិការទាំងនេះ មិនត្រូវបានលើកឡើងនោះទេ៕
តាម vovworld.vn