ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីននិងតំបន់បានឲ្យដឹងថា នាថ្ងៃទី ២៣ មីនា កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើក រួមជាមួយនឹងការវាយប្រហារដោយកងទ័ពថ្មើរជើងលើតំបន់ផ្សេងៗគ្នាជាច្រើននៅតំបន់ហ្គាហ្សា។ តំបន់ដែលរងការវាយប្រហារខ្លាំងបំផុតចំនួន២ គឺទីក្រុង Khan Younis និងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្គាហ្សា។

leftcenterrightdel
គំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Jabalia ភាគខាងជើងតំបន់ហ្គាហ្សា កាលពីថ្ងៃទី ១៨ ខែមីនា (រូបថត៖ រ៉យទ័រ)

អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សានាថ្ងៃដដែលបានប្រកាសថា ចំនួនអ្នកស្លាប់និងរងរបួសសរុបក្នុងរយៈពេល ៦ ថ្ងៃកន្លងមកនេះ ចាប់តាំងពីអ៊ីស្រាអែលបានបន្តការវាយលុកលើតំបន់ហ្គាហ្សា នៅថ្ងៃទី ១៨ ខែមីនា បានកើនឡើងដល់ជិត ២.០០០ នាក់ ដែលក្នុងនោះជិត ៦៨០ នាក់បានស្លាប់។

រីឯខ្លួនវិញ កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីយប់ថ្ងៃទី ២៣ មីនា បានប្រកាសថា ខ្លួនបានកម្ទេចមេដឹកនាំជាន់ខ្ពស់នៃចលនាហាម៉ាសក្នុងការវាយប្រហារតាមផ្លូវអាកាសលើមន្ទីរពេទ្យ Nasser នៅទីក្រុង Khan Younis ។ IDF ក៏បានប្រកាសថា ខ្លួនអាចនឹងដាក់ពង្រាយកងពលថ្មើរជើងមួយទៀតទៅកាន់តំបន់ហ្គាហ្សា ដើម្បីចូលរួមក្នុងការប្រយុទ្ធ ដោយនាំយកទំហំប្រតិបត្តិការយោធាសរុបនៅតំបន់ហ្គាហ្សាឡើងដល់ ៣ កងពល។ ក្រៅពីសមរភូមិហ្គាហ្សា  កងទ័ពអ៊ីស្រាអែលក៏បានបន្តការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាទៅលើរណសិរ្សចំនួនពីរផ្សេងទៀតគឺលីបង់ និងស៊ីរី ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងមតិសាធារណៈក្នុងតំបន់និងអន្តរជាតិ៕

តាម vovworld.vn