មេដឹកនាំនិងមន្ត្រីយោធាអឺរ៉ុប ជួបពិភាក្សាគ្នាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន
នាថ្ងៃទី ២០ ខែមីនា មេដឹកនាំយោធាប្រហែល ៣០ នាក់ មកពីប្រទេសដែលចាប់អារម្មណ៍លើការឃ្លាំមើលបទឈប់បាញ់យូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន បានប្រមូលផ្តុំគ្នានៅទីតាំងភាគខាងជើងនៃរដ្ឋធានីឡុងដ៍របស់ចក្រភពអង់គ្លេស។
ក្នុងពេលជាមួយគ្នានោះ មេដឹកនាំសហភាពអឺរ៉ុប (EU) បានប្រមូលផ្តុំគ្នានៅទីក្រុងព្រុចសែល (បែលហ្សិក) ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ។ កិច្ចប្រជុំទាំងនេះ សុទ្ធតែបានពិភាក្សាអំពីផែនការរយៈពេលវែងសំដៅនាំមកនូវសន្តិភាពដល់អ៊ុយក្រែន។
    |
 |
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ធ្វើទស្សនកិច្ចនៅតំបន់ហ្វឹកហ្វឺនយោធាក្នុងប្រទេសអាល្លឺម៉ង់ (រូបថត៖ REUTERS/vnanet.vn) |
នៅក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា អឺរ៉ុបគួរតែជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ជម្លោះ។ លោកក៏បានលើកឡើងពីតម្រូវការសម្រាប់អឺរ៉ុបដែលម្ចាស់ការខាងបច្ចេកវិទ្យា ជាពិសេសក្នុងការផលិតសព្វាវុធ។
ទាក់ទិននឹងបញ្ហានេះ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ២០ ខែមីនា រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាអឺរ៉ុបរបស់ហុងគ្រី លោក Janos Boka បានបញ្ជាក់ថា ហុងគ្រីប្រឆាំងអ៊ុយក្រែនដែលចូលរួមរចនាសម្ព័ន្ធការពារអឺរ៉ុប ប៉ុន្តែគាំទ្រអ៊ុយក្រែនឱ្យក្លាយជាតំបន់រណប់រវាងរុស្ស៊ី និងសហភាពអឺរ៉ុប (EU)។ យោងតាមលោក Janos Boka សន្តិសុខការពារជាតិអឺរ៉ុបនឹងមិនខ្លាំងជាងនេះទេ នៅពេលបញ្ចូលអ៊ុយក្រែនទៅក្នុងប្រព័ន្ធការពារ ប៉ុន្តែការដែលអ៊ុយក្រែនក្លាយជាតំបន់រណប់រវាងរុស្ស៊ី និងសហភាពអឺរ៉ុបនឹងផ្តល់ផលប្រយោជន៍ដល់ទាំងរុស្ស៊ី និងអឺរ៉ុបផងដែរ៕
តាម vovworld.vn