ជាក់ស្តែងគឺយោងតាម IEA កំណើនតម្រូវការប្រេងនៅឆ្នាំ ២០២៥ នឹងមានការប្រែប្រួលតិចតួចជារៀងរាល់ខែ ដោយរំពឹងថា នឹងកើនឡើង ៩៩ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ។ IEA បាននិយាយថា តម្រូវការប្រេងពិភពលោកបានកើនឡើងតិចជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំនេះ បន្ទាប់ពីបានកើនឡើងជិត ២ លានបារ៉ែល ក្នុងមួយថ្ងៃកាលពីឆ្នាំមុន។ អត្រាកំណើនតិចជាង ១ លានបារ៉ែលក្នុងមួយថ្ងៃទាំងក្នុងឆ្នាំ ២០២៤ និង ២០២៥ បានឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកក្រោមកម្រិតមធ្យម ហើយតម្រូវការបន្ទាប់ពីជំងឺរាតត្បាត COVID-១៩ នាបច្ចុប្បន្ន កំពុងនៅទ្រឹង។ IEA បានចាត់ទុកថា ជញ្ជីងនៃការផ្គត់ផ្គង់និងតម្រូវការបច្ចុប្បន្នបង្ហាញថា ទោះបីជាអង្គការ OPEC+ រក្សាការកាត់បន្ថយទិន្នផលក៏ដោយ ការផ្គត់ផ្គង់ប្រេងនឹងនៅតែលើសពីតម្រូវការជាង ១ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ ដោយសារសហរដ្ឋអាមេរិក កាណាដា ហ្គីយ៉ាណា និងអាហ្សង់ទីនទទួលបានទិន្នផលខ្ពស់ជាង។
មុននោះ របាយការណ៍ប្រេងប្រចាំខែ ដែលចេញផ្សាយដោយអង្គការបណ្ដា ប្រទេសនាំចេញប្រេងកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានកែសម្រួលការព្យាករណ៍តម្រូវការ ប្រេងពិភពលោកសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ ដោយសារតែតម្រូវការធ្លាក់ចុះនៅក្នុងទីផ្សារប្រទេសចិន ឥណ្ឌា និងតំបន់មួយចំនួនផ្សេងទៀត។ នេះជាខែទី ៤ ជាប់ៗគ្នាហើយដែលអង្គការនេះបានបញ្ចុះការព្យាករណ៍របស់ខ្លួន៕
តាម vovworld.vn
Type the code from the image