យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន មនុស្សយ៉ាងតិច១០នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសដែលយោធាអ៊ីស្រាអែលបានធ្វើនៅលើសាលារៀនដែលជាជម្រកបណ្តោះអាសន្នសម្រាប់គ្រួសារជនភៀសខ្លួននៅក្នុងជំរុំ Shati ក្នុងទីក្រុងហ្គាហ្សា។ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។

leftcenterrightdel
អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ហ្គាហ្សានិងលីបង់ (រូបថត៖ Reuters)

នៅថ្ងៃដដែលនោះ កម្លាំងទ័ពអាកាសអ៊ីស្រាអែលក៏បានបន្តការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លានៅតំបន់ផ្សេងៗគ្នាជាច្រើនក្នុងប្រទេសលីបង់ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសកាន់តែធ្ងន់ធ្ងរ។ យោងតាមកងទ័ពលីបង់ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ក្នុងថ្ងៃដដែល បានបណ្តាលឲ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ ជាពិសេស ការវាយឆ្មក់លើរថយន្តនៅជិតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខក្នុងទីក្រុង Sidon ភាគខាងត្បូងប្រទេសលីបង់ បានធ្វើឱ្យបុគ្គលិកកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UNIFIL) ចំនួន ៥ នាក់រងរបួស។ នៅខាងក្រៅតំបន់ Sidon កងទ័ពអាកាសអ៊ីស្រាអែលក៏ត្រូវបានចោទប្រកាន់ពីបទវាយប្រហារទីតាំងជាច្រើននៅក្នុងជ្រលងភ្នំ Beqaa ភាគខាងកើតប្រទេសលីបង់ និងជាយក្រុងភាគខាងកើត និងខាងត្បូងនៃទីក្រុង Beirut៕

តាម vovworld.vn