ដោយប្រកាសនៅលើបណ្ដាញសង្គម Truth Social លោក D. Trump បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហានានា រួមមានតុល្យភាពពាណិជ្ជកម្ម គ្រឿងញៀន fentanyl បណ្តាញសង្គម TikTok និងប្រធានបទជាច្រើនទៀត។ មេដឹកនាំទាំងពីរបានឯកភាពធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសន្តិភាព និងសុវត្ថិភាព។

leftcenterrightdel
លោក Trump និងលោក Xi Jinping (រូបថត៖ រ៉យទ័រ)

ទន្ទឹមនឹងព័ត៌មានខាងលើ នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា ទីក្រុងប៉េកាំងជានិច្ចកាលមានទស្សនៈអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ស្របតាមគោលការណ៍គោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទីក្រុងប៉េកាំងក៏បានអះអាងថា ត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក គ្រប់គ្រងការខ្វែងគំនិតគ្នា ពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងរួមគ្នាលើកកម្ពស់ទំនាក់ទំនងចិន-អាមេរិក ឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព តម្លាភាព និងនិរន្តរភាព ស្វែងរកមាគ៌ាត្រឹមត្រូវសម្រាប់ប្រទេសទាំងពីរចុះសម្រុងគ្នាក្នុងយុគសម័យថ្មី៕

តាម vovworld.vn