លោកឧត្តមសេនីយ៍ទោ Tran Hoai Trung លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធភូមិភាគ និងលោកវរសេនីយ៍ឯក Le Xuan Binh មេបញ្ជាការរងយោធភូមិភាគ បានទទួលជួបគណៈប្រតិភូ។

leftcenterrightdel
លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធភូមិភាគទី៧ (រូបថត៖ baoquankhu7.vn)

លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់កងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ និយាយដោយឡែកក្នុងការជួយប្រជាជន និងប្រទេសកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ក្នុងនាមគណៈប្រតិភូ លោកជំទាវ ម៉ែន សំអន បានជូនពរដល់គណៈកម្មាធិការបក្ស បញ្ជាការដ្ឋាន កម្មាភិបាល និងយុទ្ធជននៃយោធភូមិភាគទី៧ មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ប្រការក្នុងឆ្នាំ ២០២៥ ព្រមទាំងជូនពរឲ្យប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ រក្សាបាននូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រកបដោយនិរន្តរភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Tran Hoai Trung ថ្លែងអំណរគុណចំពោះលោកជំទាវ ម៉ែន សំអន និងគណៈប្រតិភូ (រូបថត៖ baoquankhu7.vn)

លោកឧត្តមសេនីយ៍ទោ Tran Hoai Trung លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធភូមិភាគ បានថ្លែងអំណរគុណចំពោះលោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានចំណាយពេលវេលា មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធភូមិភាគទី៧។ លោកបានជូនពរឲ្យលោកជំទាវ ម៉ែន សំអន និងគណៈប្រតិភូ ជួបតែសេចក្តីសុខ សុភមង្គល និងវិបុលភាព៕

បកប្រែដោយ Huyen Trang