គណៈប្រតិភូខេត្តទាំង ៦ នៃព្រះរាជាណាចក្រកម្ពុជា មកជូនពរឆ្នាំថ្មីនៅខេត្ត Binh Phuoc
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៩ ខែមករា ថ្នាក់ដឹកនាំខេត្ត Binh Phuoc ប្រទេសវៀតណាម បានទទួលជួបគណៈប្រតិភូខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ដែលមកសួរសុខទុក្ខ និងជូនពរជូនចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Binh Phuoc ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥។
តាងនាមគណៈប្រតិភូខេត្តទាំង ៦ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានជូនពរគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Binh Phuoc ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ជាមួយនឹងលទ្ធផលជាច្រើនដែលសម្រេចបានក្នុងកិច្ចការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែន លោក វ៉ា ថន សង្ឃឹមថា ខេត្ត Binh Phuoc នឹងបន្តជំរុញសកម្មភាពសុខុមាលភាពសង្គម និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីពង្រីកសក្តានុពល និងគុណសម្បត្តិនៃការអភិវឌ្ឍតំបន់នៅសងខាងព្រំដែន។
|
|
ថ្នាក់ដឹកនាំខេត្តទាំង៦ នៃព្រះរាជាណាចក្រកម្ពុជា ជូនអំណោយអបអរសាទរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត Binh Phuoc (រូបថត៖ baobinhphuoc.com.vn) |
លោកស្រី Tran Tue Hien អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តជូនដល់គណៈប្រតិភូទាំងនេះ ហើយសង្ឃឹមថា ខេត្តជាប់ព្រំដែនទាំង៦នៃកម្ពុជា នឹងបន្តជួយឧបត្ថម្ភខេត្ត Binh Phuoc ស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា។ បង្កើនការផ្លាស់ប្តូរវប្បធម៌ និងការទូតប្រជាជន ដើម្បីពូនជ្រំទំនាក់ទំនងសន្តិភាព និងមិត្តភាព ដើម្បីការអភិវឌ្ឍ វិបុលភាពរបស់ប្រជាជននៃបណ្ដាខេត្តជាប់ព្រំដែននិយាយដោយឡែក វៀតណាមនិងកម្ពុជានិយាយរួម។
ក្នុងឱកាសនេះ គណៈប្រតិភូខេត្តទាំង ៦ បានជូនអំណោយឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត Binh Phuoc។ ថ្នាក់ដឹកនាំខេត្ត Binh Phuoc ក៏បានជូនអំណោយឆ្នាំថ្មីដល់គណៈប្រតិភូទាំងនេះផងដែរ៕
បកប្រែដោយ Thuy Anh