លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីឆែកអំពីការដំឡើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Petr Fial នាយករដ្ឋមន្ត្រីឆែក លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែកចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមករា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅវិមាននាយករដ្ឋមន្ត្រី លោកនាយរដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Petr Fiala។