leftcenterrightdel
កម្លាំងជួយសង្គ្រោះស្វែងរកជនរងគ្រោះនៅកន្លែងរញ្ជួយដីក្នុងស្រុក Dingri តំបន់ស្វយ័តទីបេ ប្រទេសចិនកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ រូបថត៖ THX/TTXVN

នៅក្នុងសន្និសីទសារព័ត៌មាន អភិបាលទីក្រុង Xigaze លោក Wang Fanghong បានឲ្យដឹងថា ការងារស្វែងរក និងជួយសង្គ្រោះបានបញ្ចប់ជាមូលដ្ឋាន បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះជាង ១០,០០០ នាក់ ធ្វើការផ្ទៀងផ្ទាត់តាមគំនរបាក់បែក។ មនុស្សសរុបចំនួន ៤០៧ នាក់ត្រូវបានជួយសង្គ្រោះ។ បន្ទាប់នោះ អាជ្ញាធរមូលដ្ឋាននឹងបន្តប្រកាសអាសន្នអំពីការរញ្ជួយដី រក្សាប្រតិបត្តិការរុករក ដើម្បីធានាគ្មាននរណាម្នាក់បាត់ខ្លួន និងខិតខំប្រឹងប្រែងព្យាបាលអ្នករងរបួស។ ក្រៅពីនេះ អាជ្ញាធរនឹងធានាការតាំងទីលំនៅថ្មីឲ្យបានសមស្រប សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ផ្តល់ទីជម្រកសម្រាប់ប្រជាជនក្នុងអាកាសធាតុត្រជាក់ ទប់ស្កាត់គ្រោះមហន្តរាយបន្ទាប់បន្សំ ពន្លឿនការផ្ទៀងផ្ទាត់ គ្រោះមហន្តរាយ និងការកសាងឡើងវិញក្រោយគ្រោះមហន្តរាយ។

ការរញ្ជួយដីកាលពីថ្ងៃទី ៧ ខែមករា នៅតំបន់ទីបេបានបណ្តាលឲ្យមនុស្ស ១២៦ នាក់ បានស្លាប់ និង ១៨៨ នាក់ផ្សេងទៀតរងរបួស ហើយផ្ទះជាង ៣,៦០០ ខ្មងបានដួលរលំ។ មនុស្សជាង ១៤,៦០០ នាក់ រួមទាំងអ្នកពន្លត់អគ្គីភ័យ ទាហាន ប៉ូលីស និងអ្នកជួយសង្គ្រោះបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ៕

តាម vovworld.vn