នៅលើបណ្តាញសង្គម X លោកស្រីប្រធានាធិបតី Karin Keller-Sutter បានបញ្ចាក់ច្បាស់ថា លោកស្រីបានអះអាងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថា ប្រទេសស្វីសនឹងរក្សាការគាំទ្រសម្រាប់ទីក្រុង Kiev តាមរយៈគម្រោងមនុស្សធម៌ និងការកសាងឡើងវិញរយៈពេលវែង ហើយបានសម្តែងនូវសុច្ឆន្ទៈក្នុងការរួមចំណែកដល់ដំណើរការសន្តិភាព។
នាថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងជាមួយប្រទេសស្វីស និងវាយតម្លៃខ្ពស់សើរចំពោះការបន្តគាំទ្ររបស់ទីក្រុង Bern ចំពោះការចរចាសន្តិភាព។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មិនបានលើកឡើងពីសមត្ថភាពប្រព្រឹត្តិទៅនៃកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីស្វីសនោះទេ៕
តាម vovworld.vn
Type the code from the image