លោក Lam Van Man  លេខាគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សយោធាខេត្ត បានស្វាគមន៍គណៈប្រតិភូ។

តាងនាមគណៈប្រតិភូ លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានផ្ញើសារជូនពរដល់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Soc Trang ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងជោគជ័យក្នុងឆ្នាំថ្មី។ ដោយអះអាងនូវចំណងសាមគ្គីភាព ជិទស្និទ្ធយូរអង្វែងរវាងកម្ពុជា និងវៀតណាម លោកបានជូនពរឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនិយាយរួម និងរវាងនាយកដ្ឋានអភិវឌ្ឍន៍ និងបញ្ជាការដ្ឋានយោធាខេត្ត Soc Trang និយាយដោយឡែកកាន់តែជិទស្និទ្ធថែមទៀត។

leftcenterrightdel
លោក Lam Van Man ទទួលជួបគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា (រូបថត៖ baosoctrang.org.vn)

លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី ជម្រាបជូនអំពីស្ថានភាពអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា និងសកម្មភាពរបស់នាយកដ្ឋានអភិវឌ្ឍន៍ ព្រមទាំងបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាមនិយាយរួម បញ្ជាការដ្ឋានយោធាខេត្ត Soc Trang និយាយដោយឡែក ដែលបានជួយកម្ពុជា និងកងកម្លាំងការពារព្រំដែនកម្ពុជា។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ នឹងបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីអភិវឌ្ឍបន្ថែមទៀត។

leftcenterrightdel
លោក Lam Van Man ប្រគល់អំណោយជូនគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិកម្ពុជា (រូបថត៖ baosoctrang.org.vn)

តាងនាមគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានយោធាខេត្ត លោក Lam Van Man បានថ្លែងអំណរគុណចំពោះគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ដែលបានចំណាយពេលវេលាមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី។ ក្នុងឱកាសនេះ លោកក៏បានប្រគល់អំណោយជូនគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជាផងដែរ៕

បកប្រែដោយ Huyen Trang