អ៊ីស្រាអែលនិងក្រុមហាម៉ាសដំណើរការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោសជាលើកដំបូង
បន្ទាប់ពីបទឈប់បាញ់នៅហ្គាហ្សាបានចូលជាធរមាន នាថ្ងៃទី ១៩ ខែមករា អ៊ីស្រាអែល និងក្រុមហាម៉ាស់បានដំណើរការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោសជាលើកដំបូង។
ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងស្ត្រីជនជាតិអ៊ីស្រាអែលបីនាក់ដំបូង បន្ទាប់ពីបទឈប់បាញ់នៅហ្គាហ្សាបានចូលជាធរមាន។ ចំណាប់ខ្មាំងត្រូវបានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ទទួលនៅទីលាន Saraya ក្នុងទីក្រុងហ្គាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ចំណាប់ខ្មាំងស្ត្រីទាំងបីនាក់បានត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ ហើយបានជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេឡើងវិញ បន្ទាប់ពីមន្ទីរពេទ្យបានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់ពួកគេគឺធម្មតា។
|
|
អ៊ីស្រាអែលនិងក្រុមហាម៉ាសដំណើរការផ្លាស់ប្តូរចំណាប់ខ្មាំងនិងអ្នកទោសជាលើកដំបូង (រូបថត៖Reuters) |
ចំណែកឯនៅក្នុងតំបន់ Ramallah នៃតំបន់ West Bank ក្រុមមកពី ICRC ទទួលបានអ្នកទោសប៉ាឡេស្ទីនចំនួន ៩០ នាក់ដែលត្រូវបានដោះលែងជាក្រុមដំបូង ក្នុងនោះមានស្ត្រី ៦៩ នាក់ និងក្មេងជំទង់ ២១ នាក់ផងដែរ។
អ៊ីស្រាអែលបានហាមប្រាមការជួបជុំគ្នា ឬការបង្ហាញជាសាធារណៈណាមួយនៃសេចក្តីរីករាយនៅ West Bank ដើម្បីស្វាគមន៍អ្នកទោសប៉ាឡេស្ទីន ហើយបានវាយឆ្មក់ផ្ទះជាច្រើនខ្នងរបស់ប៉ាឡេស្ទីនដែលនឹងត្រូវដោះលែង។
ទាក់ទិននឹងការងារសង្គ្រោះនេះ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានរាយការណ៍កាលពីម្សិលមិញថា យ៉ាងហោចណាស់មានរថយន្តជំនួយមនុស្សធម៌ចំនួន ៣៣០ គ្រឿង រួមទាំងរថយន្តដឹកប្រេងចំនួន ២០ គ្រឿង បានធ្វើដំណើរពីច្រកព្រំដែន Rafah ខាងភាគីអេហ្ស៊ីប ទៅកាន់ច្រកព្រំដែន Kerem Shalom និង Al-Ouga ដើម្បីចូលទៅកាន់តំបន់ហ្គាហ្សា៕
តាម vovworld.vn