ក្នុងបរិយាកាសរីករាយ សាមគ្គីភាព និងមិត្តភាព ភាគីទាំងពីរបានពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ការធានាការពារជាតិ និងសន្តិសុខនៅតាមតំបន់ព្រំដែននៃខេត្តទាំងពីរ ហើយទន្ទឹមនឹងនោះ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រឹងការសម្របសម្រួល ដើម្បីរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែន និងទប់ស្កាត់ការចេញ-ចូលខុសច្បាប់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ។

leftcenterrightdel
កម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ផ្តល់អំណោយដល់កងទ័ពការពារព្រំដែនខេត្ត Dak Nong

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម តាងនាមកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានជូនពរឲ្យកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួបតែសេចក្តីសុខ ទទួលបានជោគជ័យគ្រប់ប្រការ ព្រមទាំងជូនពរឱ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត Dak Nong និងខេត្តមណ្ឌលគិរី រីកចម្រើនប្រកបដោយចីរភាព។

តាងនាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong លោកវរសេនីយ៍ឯក Nguyen Thanh Dinh មេបញ្ជាការបានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ពិសេសដែលកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានផ្តល់ជូនកងទ័ពការពារព្រំដែនខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីដ៏មានអត្ថន័យ។ ហើយទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក Nguyen Thanh Dinh សង្ឃឹមថា នាពេលខាងមុខ កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ធ្វើឲ្យបានល្អក្នុងការគ្រប់គ្រង និងការពារខ្សែបន្ទាត់ព្រំដែនរួម និងជំរុញការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រក្សាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍរួមគ្នា៕

បកប្រែដោយ Huyen Trang