បន្ទាប់មក លោក Trump នឹងថ្លែងសុន្ទរកថាចូលកាន់ដំណែងរបស់ខ្លួន ដោយដាក់ចេញទិសដៅថ្មីសម្រាប់សហរដ្ឋអាមេរិកក្នុងអាណត្តិប្រធានាធិបតីទីពីររបស់ខ្លួន។ ពិធីនេះគ្រោងនឹងផ្លាស់ទៅផ្ទះជំនួសមុខអគារសភាវិញ ដោយសារអាកាសធាតុត្រជាក់។ សីតុណ្ហភាពក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃត្រង់ថ្ងៃទី២០ មករា ត្រូវបានគេព្យាករថា នឹងមានសីតុណ្ហភាពប្រហែល ដក៦អង្សាសេ។ នេះជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំដែលពិធីស្បថចូលកាន់ដំណែងប្រធានាធិបតីអាមេរិកនឹងធ្វើឡើងក្នុងផ្ទះ។
មន្ត្រីអនុវត្តច្បាប់ប្រហែល ២៥.០០០ នាក់ និងប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ដើម្បីការពារសន្តិសុខចំពោះមុខពិធីស្បថចូលកាន់ដំណែង។ ទីប្រជុំជនភាគច្រើននៅក្រុងវ៉ាស៊ីនតោន ដែលលាតសន្ធឹងប្រហែល ៣ គីឡូម៉ែត្រ ពីសេតវិមានទៅកាពីតូលនឹងត្រូវបិទចរាចរណ៍។ ផ្លូវចូលទៅកាន់ទីតាំងខាងលើត្រូវបានបិទដោយរបាំងរថយន្តដឹកទំនិញ និងវត្ថុធ្ងន់៕
តាម vovworld.vn
Type the code from the image