ពិព័រណ៍ “បក្សកុម្មុយនិស្តវៀតណាម - ៩៥ ឆ្នាំរួមដំណើរជាមួយប្រទេសជាតិ”
កប.អនឡាញ - នាថ្ងៃទី ២១ ខែមករា ការតាំងពិព័រណ៍ “បក្សកុម្មុយនិស្តវៀតណាម - ៩៥ ឆ្នាំរួមដំណើរជាមួយប្រទេសជាតិ” បានបើកនៅសារមន្ទីរហូជីមិញ។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយគណៈកម្មការឃោសនាអប់រំមជ្ឈិម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងសារមន្ទីរហូជីមិញ។
ពិព័រណ៍នេះចែកចេញជា ៧ ផ្នែក រួមមាន៖ "ការបង្កើតបក្សកុម្មុយនិស្តវៀតណាម - ជម្រើសប្រវត្តិសាស្ត្រ", "ការតស៊ូដើម្បីដណ្តើមអាជ្ញាធរ (១៩៣០-១៩៤៥)", "សង្រ្គាមតស៊ូដើម្បីការកសាងប្រទេសជាតិ (១៩៤៥-១៩៥៤)", "ការកសាងសង្គមនិយមនៅភាគខាងជើង និងតស៊ូដើម្បីសន្តិភាព ឯកភាពប្រទេសជាតិ (១៩៥៤-១៩៧៥)", "ការកសាងប្រទេស និងការពារមាតុភូមិសង្គមនិយម (១៩៧៥-១៩៨៦)", "ការផ្លាស់ថ្មី និងការអភិវឌ្ឍ (១៩៨៦-២០២៤)", "យុគសម័យអភិវឌ្ឍន៍ថ្មី - ជាយុគសម័យ ស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម”។
ជាមួយនឹងរូបភាព ឯកសារ និងវត្ថុជាង ២០០ ការតាំងពិព័រណ៍ឧទ្ទេសនាមដល់សាធារណជនអំពីដំណើរ ៩៥ ឆ្នាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងបេសកកម្មដឹកនាំប្រទេស និងរួមដំណើរជាមួយប្រទេសជាតិ៕
បកប្រែដោយ Huyen Trang