ប្រតិភូដែលចូលរួមកិច្ចប្រជុំទាំងពីរបានសម្តែងនូវសេចក្តីរីករាយ កិត្តិយស និងទំនុកចិត្តលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ ដោយសង្ឃឹមថា ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង។ យកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកនិពន្ធ សិល្បករ មានការរីកចម្រើនឥតឈប់ឈរ និងរួមចំណែកបន្ថែម បំពេញតម្រូវការអភិវឌ្ឍប្រទេសក្នុងយុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខរបស់វៀតណាម។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ថ្លែងក្នុងកិច្ចប្រជុំ

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកអគ្គលេខាបក្ស To Lam បានទទួលស្គាល់ កោតសរសើរ និងអបអរសាទរចំពោះសមិទ្ធិផល និងលទ្ធផលដែលក្រុមបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកនិពន្ធ សិល្បករ សម្រេចបានក្នុងសម័យបដិវត្តន៍របស់បក្ស ជាពិសេសក្នុងសម័យផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ជាមួយបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ

នៅក្នុងកិច្ចប្រជុំជាមួយបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ មានតែវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ប៉ុណ្ណោះដែលអាចលើកកំពស់ផលិតភាពការងារ ជាកម្លាំងចលករសម្រាប់កំណើន និងជាកត្តាដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាពនៅក្នុងប្រទេសរបស់យើង។

ថ្លែងក្នុងជំនួបជាមួយតំណាងអ្នកនិពន្ធ និងសិល្បករ លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា៖ បេសកកម្មដ៏ថ្លៃថ្លាបំផុតរបស់ក្រុមអ្នកនិពន្ធ សិល្បករបដិវត្តន៍ គឺបង្កើតបុគ្គលិកលក្ខណៈវប្បធម៌ និងកសាងមនុស្សសង្គមនិយម។ លោកអគ្គលេខាបក្សស្នើឱ្យកសាងក្រុមអ្នកនិពន្ធ និងសិល្បករ ជាយុទ្ធជនបដិវត្តន៍ស្មោះត្រង់លើរណសិរ្យវប្បធ៌ម និងមនោគមវិជ្ជារបស់បក្ស។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ជាមួយ​អ្នកនិពន្ធ សិល្បករ

លោកអគ្គលេខាបក្សបានអះអាងថា៖ លើកតម្កើងប្រពៃណីដ៏រុងរឿង អ្នកនិពន្ធ និងលិល្បកររបស់ប្រទេសពិតជានឹងសម្រេចបានសមិទ្ធិផលថ្មី បន្តកសាងវប្បធម៌វៀតណាមជឿនលឿន សម្បូរដោយអត្តសញ្ញាណជាតិ បង្កើតកម្លាំងចលករដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

បកប្រែដោយ Duy Hoan