នាំបុណ្យចូលឆ្នាំថ្មីទៅកាន់តំបន់ដាច់ស្រយាល និងតំបន់ដែលរងការខូចខាតដោយព្យុះទីហ្វុងយ៉ាហ្គី
កប.អនឡាញ - ក្រុមសប្បុរសធ៌មបានស្រាវជ្រាវសាលាក្នុងឃុំ Cu Ne ដើម្បីរៀបចំផែនការជួសជុល ជួយសិស្សានុសិស្សមានអារម្មណ៍ស្ងប់ចិត្តនៅពេលទៅសាលារៀន។
នាថ្ងៃទី ៣ មករា នៅឃុំ A Lu ស្រុក Bat Xat ខេត្ត Lao Cai បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនស្រុក Bat Xat និងកាកបាទក្រហមខេត្តរៀបចំកម្មវិធី “ពិធីបុណ្យចូលឆ្នាំថ្មីជូនអ្នកភូមិ" ក្នុងឃុំព្រំដែនពីរ A Lu និង Y Ty ។ ទាំងនេះគឺជាឃុំចំនួនពីរដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះទីហ្វុងយ៉ាហ្គីកាលពីខែកញ្ញាឆ្នាំមុន។
កម្មវិធីនេះរួមមានសកម្មភាពដូចជា៖ ពិនិត្យសុខភាពដោយឥតគិតថ្ល ផ្សារសប្បុរសធម៌ ផ្តល់អំណោយជាង ១០០០ ដល់គ្រួសារដែលមានស្ថានភាពលំបាក កុមារក្រីក្រ និងសិស្សានុសិស្សជំនះការលំបាកខិតខំរៀនសូត្រ (តម្លៃចាប់ពី ៥០ ម៉ឺនដុង (២០ ដុល្លារ/អំណោយ ឬច្រើនជាងនេះ)។ ទន្ទឹមនឹងនោះ ក៏មានសកម្មភាពវេចនំអន្សោម កម្មាវិធីវប្បធម៌ និងសិល្បៈ រៀបចំល្បែងប្រជាប្រិយ ... បង្កើតបរិយាកាសរីករាយជូនជនរួមជាតិ។
|
|
ប្រគល់អំណោយជូនប្រជាពលរដ្ឋ |
ទន្ទឹមនឹងនោះ ក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ២ និងទី ៣ មករា) នៅឃុំ ដាច់ស្រយាល Cu Ne ស្រុក Krong Buk ខេត្ត Dak Lak កម្មវិធី "បុណ្យចូលឆ្នាំថ្មីសម្រាប់កុមា" បានប្រព្រឹត្តទៅ។ កម្មវិធីនេះរៀបចំដោយគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ Cu Ne ស្រុក Krong Buk ដោយមានការសម្របសម្រួលជាមួយអង្គភាពផ្សេងៗ។
លោក Y Phi Kpă ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមឃុំ Cu Ne បានឲ្យដឹងថា៖ “ការរៀបចំកម្មវិធី “បុណ្យចូលឆ្នាំថ្មីសម្រាប់កុមារ” រួមមានសកម្មភាពដូចជា៖ វេចនំអន្សោម ស្វែងយល់វប្បធម៌របស់ប្រជាជន Ede កម្មវិធីសិល្បៈ ការបោះជំរុំ និងការផ្តល់អំណោយដល់សិស្សដែលមានស្ថានភាពលំបាកក្នុងឃុំ»។
ក្នុងឱកាសនេះ ក្រុមសប្បុរសធ៌មបានស្រាវជ្រាវសាលាក្នុងឃុំ Cu Ne ដើម្បីរៀបចំផែនការជួសជុល ជួយសិស្សានុសិស្សមានអារម្មណ៍ស្ងប់ចិត្តនៅពេលទៅសាលារៀន។
បកប្រែដោយ Duy Hoan