អញ្ជើញចូលរួមមានសមាជិកការិយាល័យនយោបាយ៖ លោក Tran Cam Tu លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស ប្រធានគណៈត្រួតពិនិត្យមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម; លោក Nguyen Hoa Binh លេខាមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍; លោក Phan Dinh Trac លេខាមជ្ឈិមបក្ស ប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិមបក្ស; លោកនាយឧត្តមសេនីយ៍ Phan Van Giang អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស រួមទាំងថ្នាក់ដឹកនាំមកពីស្ថាប័ន អង្គភាពជាច្រើនរូបទៀតផង។

leftcenterrightdel
ប្រតិភូចូលរួមកម្មវិធីសិល្បៈ "ផ្លូវប្រវត្តិសាស្ត្រ"

កម្មវិធីសិល្បៈ “ផ្លូវប្រវត្តិសាស្ត្រ” រំលឹកឡើងវិញនូវអតីតកាល និងគ្រាវីរភាពរបស់ប្រទេសជាតិ និងបង្ហាញមោទនភាពចំពោះប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជន​វៀតណាមតាមរយៈ ៣ ជំពូក៖ ជំពូកទី ១ “ផ្លូវឆ្ពោះទៅរកឯករាជ្យ” បង្កើតឡើងវិញនូវការកកើត ការបង្កើតនិងអភិវឌ្ឍន៍របស់កងទ័ពប្រជាជន​វៀត​ណាម។ ជំពូកទី ២ "ផ្លូវបង្រួបបង្រួម" បង្ហាញអំពីផ្លូវប្រវត្ដិសាស្ដ្រដែលរួមចំណែកដល់ជ័យជំនះនៃការតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិកនិងសង្គ្រោះជាតិ។ ជំពូកទី ៣ "ផ្លូវឈានទៅយុគសម័យថ្មី" រីកសាយភាយដំបូន្មានរបស់ប្រធានហូជីមិញសម្រាប់ការតស៊ូ ការរក្សាសន្តិភាព បង្រួបបង្រួមជាតិ ឯករាជ្យភាព និងលទ្ធិប្រជាធិបតេយ្យនៅទូទាំងប្រទេស។

leftcenterrightdel
ការសម្តែងសិល្បៈក្នុងកម្មវិធី

មនុស្សជិត ៣.០០០ នាក់ បានចូលរួមនៅក្នុងកម្មវិធីនេះ ក្នុងនោះ កម្មាភិបាលនិងយុទ្ធជនជាច្រើនដែលតំណាងឱ្យកងទ័ពជើងទឹក កងទ័ពជើងអាកាស កម្លាំងទ័ពពិសេស ... ជាមួយនឹងការសម្តែងសិល្បៈ សំដែងក្បាច់គុន និងបង្កើតឡើងវិញនូវសមរភូមិសំខាន់ៗមួយចំនួន។ ទន្ទឹមនឹងនោះ សព្វាវុធ យុទ្ធោបករណ៍ និងមធ្យោបាយដែលប្រើប្រាស់ក្នុងការប្រយុទ្ធ និងផលិតផលការពារជាតិទំនើបត្រូវបានបង្ហាញក្នុងកម្មវិធី៕

បកប្រែដោយ Pham Diep