ពិធីបើកសប្តាហ៍វប្បធម៌វៀតណាម-ជប៉ុននៅភ្នំ Ba Den
កប.អនឡាញ - លោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម បានប្រគល់ជូនខេត្ត Tay Ninh ភាគខាងត្បូងវៀតណាមនូវដើមផ្កាសាគូរ៉ាចំនួន ២០០ដើម ដែលជានិមិត្តរូបនៃភាពស្រស់ស្អាតនៃវប្បធម៌ជប៉ុន ដែលនឹងបានដាំនៅលើកំពូលភ្នំ Ba Den។
នាថ្ងៃទី១ ខែធ្នូ គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានសម្របសម្រួលជាមួយក្រុមហ៊ុនភាគហ៊ុនព្រះអាទិត្យ Tay Ninh នៃ Sun Group រៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌វៀតណាម-ជប៉ុន និងបើកសប្តាហ៍វប្បធម៌វៀតណាម-ជប៉ុនជាលើកដំបូងនៅភ្នំ Ba Den។
|
|
ប្រគល់ដើមផ្កាសាគូរ៉ាជប៉ុនដល់ខេត្ត Tay Ninh (រូបថត៖ vnanet.vn) |
សប្តាហ៍វប្បធម៌វៀតណាម - ជប៉ុន ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែធ្នូ ដោយមានសកម្មភាពវប្បធម៌ពិសេសរបស់ប្រទេសជប៉ុនដែលរួមផ្សំជាមួយនឹងវប្បធម៌ប្រពៃណីនៃទឹកដី Tay Ninh។ ក្នុងកម្មវិធី លោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម បានប្រគល់ជូនខេត្ត Tay Ninh នូវដើមផ្កាសាគូរ៉ាចំនួន ២០០ដើម ដែលជានិមិត្តរូបនៃភាពស្រស់ស្អាតនៃវប្បធម៌ជប៉ុន ដែលនឹងបានដាំនៅលើកំពូលភ្នំ Ba Den។ លោកឯកអគ្គរដ្ឋទូត Ito Naoki បានសង្កត់ធ្ងន់ថា ប្រជាជនជប៉ុនចូលចិត្តផ្កាសាគូរ៉ា ព្រោះវាជានិមិត្តរូបនៃនិទាឃរដូវនៅក្នុងប្រទេសជប៉ុន។ ដូច្នេះ ដើមផ្កាសាគូរ៉ា ២០០ដើម ដែលដាំនៅលើកំពូលភ្នំ Ba Den នឹងជានិមិត្តរូបនៃចំណងមិត្តភាពល្អរវាងវៀតណាម និងជប៉ុន។
គួរំលឹកថា នារសៀល ថ្ងៃទី១ ខែធ្នូ លោកឯកអគ្គរដ្ឋទូតជប៉ុន Ito Naoki ក៏បានជួបជាមួយលោក Nguyen Thanh Ngoc ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Tay Ninh ជាមួយខេត្តក្រុង និងធុរកិច្ចជប៉ុន៕
បកប្រែដោយ Duy Hoan