ទីរួមខេត្ដ Sa Pa កាត់បន្ថយការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងរៀបអាពាហ៍ពិពាហ៍ជាមួយញាតិលោហិត
កប.អនឡាញ - ទីរួមខេត្ដ Sa Pa ខេត្ត Lao Cai គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដែលមានការរៀបអាពាហ៍ពិពាហ៍វ័យកុមារខ្ពស់ក្នុងខេត្ត។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការយកចិត្ដទុកដាក់ពីប្រព័ន្ធនយោបាយទាំងមូល ទីរួមខេត្ដ Sa Pa បានជំរុញការឃោសនាយ៉ាងទូលំទូលាយដើម្បីបង្កើនការយល់ដឹងរបស់បងប្អូនជនជាតិភាគតិច ជាពិសេសសិស្សានុសិស្សដើម្បីឱ្យពួកគេមានទិសដៅត្រឹមត្រូវសម្រាប់អនាគត។
ការអនុវត្តអនុគម្រោងទី២ ក្រោមគម្រោងទី៩ នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ទីរួមខេត្ដ Sa Pa បានមានផែនការជាក់លាក់ដើម្បីកាត់បន្ថយស្ថានភាពអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ជាមួយញាតិលោហិត និងនារីអាយុក្រោម ១៨ ឆ្នាំ សម្រាលកូនដូចជា៖ បំផុសចលនាប្រឡងប្រណាំង ការសន្យាទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងរៀបអាពាហ៍ពិពាហ៍ជាមួយញាតិលោហិតដល់ក្រុមគ្រួសារនីមួយៗនៅភូមិ និងសាលារៀនក្នុងតំបន់។ បង្កើនត្រួតពិនិត្យ ក្តាប់ជាប់ស្ថានការណ៍នៅមូលដ្ឋាន ឃោសនាដល់ប្រជាពលរដ្ឋឲ្យគោរពច្បាប់ តាមរយៈការរៀបចំកិច្ចប្រជុំភូមិ និងការឃោសនា។ ទន្ទឹមនឹងនោះ សម្របសម្រួលឱ្យបានទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន រកឃើញនិងរៀបចំការឃោសនា និងចលនាដល់ក្រុមគ្រួសារដែលមានសញ្ញានៃអាពាហ៍ពិពាហ៍វ័យកុមា រួមជាមួយនឹងការដោះស្រាយការរំលោភលើបទប្បញ្ញត្តិនៃច្បាប់ និងបទប្បញ្ញត្ដិក្នុងភូមិ។
|
|
កម្មវិធីឃោសនាអំពីការរៀបអាពាហ៍ពិពាហ៍វ័យកុមារនៅទីរួមខេត្ដ Sa Pa |
ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤ នៅគណៈកម្មាធិការប្រជាជនឃុំ បានធ្វើការផាកពិន័យលើការរៀបចំអាពាហ៍ពិពាហ៍វ័យកុមារចំនួន ៩ ករណី នៅឃុំ និងសង្កាត់៖ Sa Pa, O Quy Ho, Cau May, Hoang Lien, Ngu Chi Son ក្នុងទឹកប្រាក់ ១៨ លានដុង។ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ Sa Pa បានរៀបចំកម្មវិធីឃោសនាចំនួន ១៧៦ លើក ដល់កម្មាភិបាលភូមិ អ្នកមានប្រជាប្រិយភាព យុវជន នារី សិស្សានុសិស្ស និងប្រជាជនជិត ៣២.០០០នាក់ ។ ព្រមទាំងទីរួមខេត្តបានរៀបចំកិច្ចប្រជុំចំនួន ១០ សម្រាប់ការលើកកម្ពស់ចំណេះដឹង ឃោសនានិងចលនាជនរួមជាតិ ដើម្បីផ្លាស់ប្តូរគំនិតរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងកែលម្អទំនៀមទម្លាប់អំពីអាពាហ៍ពិពាហ៍វ័យកុមារដែលផ្សារភ្ជាប់នឹងសមភាពយេនឌ័រ។
ក្នុងនោះ ផ្តោតលើការឃោសនាសម្រាប់សិស្សានុសិស្សនៅតាមឃុំ និងសង្កាត់ដែលមានហានិភ័យខ្ពស់នៃអាពាហ៍ពិពាហ៍វ័យកុមារ។ លោកស្រី Giang Thi Lan អនុប្រធានការិយាល័យជនជាតិ បានឲ្យដឹងថា៖ “នាពេលថ្មីៗនេះ ការិយាល័យជនជាតិទីរួមខេត្ដ Sa Pa តែងតែយកចិត្តទុកដាក់ដល់ការឃោសនា ព្រោះនេះជាទង្វើជាក់ស្តែងបំផុតដើម្បីនាំមកនូវលទ្ធផលវិជ្ជមានក្នុងការទប់ស្កាត់អាពាហ៍ពិពាហ៍វ័យកុមារ។ យើងតែងតែផ្លាស់ប្ដូរខ្លឹមសារឃោសនា ជ្រើសរើសខ្លឹមសារដែលងាយយល់ ងាយចាំ ជាពិសេសស្របនឹងជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច...»។
នៅតាមសាលារៀនក្នុងទីរួមខេត្ដ ការឃោសនាស្តីពីការកាត់បន្ថយអាពាហ៍ពិពាហ៍វ័យកុមារ និងរៀបអាពាហ៍ពិពាហ៍ជាមួយញាតិលោហិត និងនារីអាយុក្រោម ១៨ ឆ្នាំ ដែលមានហានិភ័យខ្ពស់នៃអាពាហ៍ពិពាហ៍វ័យកុមារបានចូលរួមសិក្ខាសាលាអំពីផលវិបាកនៃអាពាហ៍ពិពាហ៍វ័យកុមារ និងរៀបអាពាហ៍ពិពាហ៍ជាមួយញាតិលោហិត និងនារីអាយុក្រោម ១៨ ឆ្នាំ សម្រាលកូន។ បង្កើនចំណេះដឹងជាក់ស្តែងអំពីជីវភាពរស់នៅ ដើម្បីឱ្យសិស្សានុសិស្សអាចការពារខ្លួនចំពោះបញ្ហានេះ តាមរយៈនោះ សិស្សានុសិស្សអាចក្លាយជាអ្នកឃោសនាយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងរៀបអាពាហ៍ពិពាហ៍ជាមួយញាតិលោហិតដល់មិត្តភក្តិ និងសាច់ញាតិ។
|
|
ការឃោសនាស្តីពីការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការរៀបអាពាហ៍ពិពាហ៍ជាមួយញាតិលោហិត បានទាក់ទាញការចូលរួមពីសិស្សានុសិស្សយ៉ាងច្រើនកុះករនៅទីរួមខេត្ដ Sa Pa |
សិស្ស Chang Thi Dung រៀនថ្នាក់ទី 9B អនុវិទ្យាល័យ Su Pan សង្កាត់ Muong Hoa ទីរួមខេត្ដ Sa Pa បានចែករំលែកថា៖ “មកចូលរួមកម្មវិធីឃោសនា ប្អូនសបានបញ្ចេញមតិរបស់ខ្លួន។ ចំណេះដឹងដ៏មានប្រយោជន៍ទាំងនេះបានជួយឱ្យប្អូនៗអាចការពារខ្លួន ឆ្ពោះទៅរកអនាគតល្អ...»។ ខណៈដែលសិស្ស Chao Ta May ថ្នាក់ទី 9A2 អនុវិទ្យាល័យអន្តេវាសិកជនជាតិឃុំ Trung Chai ទីរួមខេត្ដ Sa Pa ឲ្យដឹងថា៖ “តាមរយៈការឃោសនានីមួយៗ បានជួយប្អូនៗមើលឃើញពីផលវិបាកនៃអាពាហ៍ពិពាហ៍វ័យកុមារ និងការសម្រាលកូនមុនអាយុ ១៨ ឆ្នាំ និងជួយសិស្សមានចំណេះដឹងដើម្បីឃោសនាដល់សាច់ញាតិនៅតាមភូមិរបស់ខ្លួន ហើយខំប្រឹងប្រែងសិក្សាដើម្បីរួមចំណែកទប់ស្កាត់ការអាពាហ៍ពិពាហ៍វ័យកុមារ…»។
ការឃោសនាកាត់បន្ថយអាពាហ៍ពិពាហ៍វ័យកុមារ និងរៀបអាពាហ៍ពិពាហ៍ជាមួយញាតិលោហិតដល់សិស្សនៅទីរួមខេត្ដ Sa Pa បានដាក់ចេញគោលនយោបាយរបស់កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ចូលក្នុងជីវភាពរស់នៅ។ អាស្រ័យហេតុនេះ រួមចំណែកផ្លាស់ប្តូរការយល់ដឹង និងសកម្មភាពរបស់ប្រជាជន ឆ្ពោះទៅសម្រេចដោយជោគជ័យនូវគោលដៅកាត់បន្ថយភាពក្រីក្រ លើកកំពស់គុណភាពជីវភាពរស់នៅ និងទប់ស្កាត់ទំនៀមទម្លាប់នៃអាពាហ៍ពិពាហ៍វ័យកុមារ និងរៀបអាពាហ៍ពិពាហ៍ជាមួយញាតិលោហិតដល់បងប្អូនជនជាតិភាគតិចនៅតំបន់ភ្នំ Sa Pa៕
បកប្រែដោយ Pham Diep