leftcenterrightdel
 

leftcenterrightdel
ពិធីសំណេះសំណាលរវាងគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា

ក្នុងកម្មវិធីនេះ និស្សិតឡាវ និងកម្ពុជាចំនួន ១៦០ នាក់ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ និងឪពុកម្តាយក្រុមគ្រួសារវៀតណាមជាច្រើនបានផ្លាស់ប្តូរ និងចែករំលែករឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនអំពីចំណងសាមគ្គីភាព និងមិត្តភាព រវាងវៀតណាម-ឡាវ-កម្ពុជា។ គ្រួសារវៀតណាមជាច្រើនបានគាំទ្រ និងជួយនិស្សិតឡាវ និងកម្ពុជា ហើយបានផ្តល់សេចក្តីស្រឡាញ់ជាច្រើនដល់ពួកគេដូចជាសមាជិកក្នុងគ្រួសារនៅពេលពួកគេសិក្សានៅទីក្រុងហូជីមិញ។ និស្សិតឡាវ និងកម្ពុជាក៏ចាត់ទុកគ្រួសារវៀតណាមជាផ្ទះទីពីររបស់ពួកគេ។

សេចក្តីស្រឡាញ់ ការជួយជ្រោមជ្រែង និងជំនួយរបស់គ្រួសារវៀតណាមបានក្លាយជាប្រភពកម្លាំងចិត្តដ៏ធំធេង ដើម្បីជួយសិស្សជំនះការលំបាក និងសិក្សាបានល្អ។ មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រពៃណី​វប្បធម៌ដ៏ល្អរបស់ប្រជាជនវៀតណាម អាស្រ័យលើនេះរួមចំណែកក្នុងការបន្តពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងប្រពៃណីដ៏ល្អរវាងប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជានាពេលខាងមុខ។

បកប្រែដោយ Duy Hoan