ពិធីបើកសប្តាហ៍ទេសចរណ៍-ពាណិជ្ជកម្មទីក្រុងហូជីមិញ-តំបន់ដីសណ្តទន្លេ Cuu Long
កប.អនឡាញ - នាយប់ថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុង Can Tho បានប្រព្រឹត្តទៅពិធីបើកសប្តាហ៍ទេសចរណ៍-ពាណិជ្ជកម្មទីក្រុងហូជីមិញ-តំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២៤។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ រួមមានសកម្មភាពតភ្ជាប់ពាណិជ្ជកម្មនៃអង្គភាពអាជីវកម្ម ការតាំងពិព័រណ៍ផលិតផលប្រចាំខេត្ត/ក្រុង; កម្មវិធីវប្បធម៌សិល្បៈ និងកីឡា; រៀបចំកន្លែងតាំងបង្ហាញ និងណែនាំផលិតផលពិសេស និងផលិតផល OCOP (កម្មវិធីឃំមួយផលិតផលមួយ); ណែនាំផលិតផលទេសចរណ៍ដល់ប្រជាជននិងភ្ញៀវទេសចរ។
|
|
កម្មវិធីសិល្បៈក្នុងពិធីបើកសប្តាហ៍ទេសចរណ៍-ពាណិជ្ជកម្មទីក្រុងហូជីមិញ-តំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២៤ |
លោក Nguyen Thuc Hien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា៖ “សប្តាហ៍ទេសចរណ៍-ពាណិជ្ជកម្មទីក្រុងហូជីមិញ និងតំបន់ដីសណ្តទន្លេ Cuu Long គឺជាសកម្មភាពសំខាន់មួយក្នុងឆ្នាំ ២០២៤។ ដោយហេតុនោះ រួមចំណែកទាក់ទាញការវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្មនៃមូលដ្ឋានទាំងឡាយ ជំរុញទេសចរណ៍ - ខ្សែសង្វាក់តម្លៃពាណិជ្ជកម្មរវាងទីក្រុងហូជីមិញ និងខេត្ត/ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយនិរន្តរភាពនិងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ”។
នៅក្នុងពិធីបើក ប្រជាជនក្នុងតំបន់ និងអ្នកទស្សនាអាចរីករាយជាមួយកម្មវិធីសិល្បៈពិសេសផងដែរ៕
បកប្រែដោយ Thanh Cong