រៀបចំ "ទិវាវៀតណាមនៅបរទេសឆ្នាំ២០២៤" នៅប្រទេសប្រេស៊ីល និងអារ៉ាប៊ីសាអូឌីត
កប.អនឡាញ - នាថ្ងៃទី ៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមណាមបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីកម្មវិធី "ទិវាវៀតណាមនៅបរទេសឆ្នាំ ២០២៤"។
កម្មវិធី "ទិវាវៀតណាមនៅបរទេសឆ្នាំ ២០២៤" នឹងប្រព្រឹត្តទៅនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកញ្ញា ក្នុងឱកាសរំលឹកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប្រេស៊ីល និងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែធ្នូ នៅរដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអារ៉ាប៊ីសាអូឌិត។ កម្មវិធីនេះដឹកនាំដោយនាយកដ្ឋានការទូតវប្បធម៌ និងអង្គការយូណេស្កូ ក្រសួងការបរទេសវៀតណាម សហការជាមួយដៃគូពាក់ព័ន្ធ។
|
|
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានស្តីពី "ទិវាវៀតណាមនៅបរទេសឆ្នាំ ២០២៤" (រូបថត៖ Vietnam+) |
កម្មវិធី "ទិវាវៀតណាមនៅបរទេសឆ្នាំ ២០២៤" ក្នុងគោលបំណងលើកតម្កើង និងបញ្ជាក់ពីតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម។ កម្មវិធីនេះមិនត្រឹមតែបង្ហាញពីសមិទ្ធិផលវប្បធម៌ សិល្បៈ និងប្រពៃណីដ៏មានតម្លៃរបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីបំណងប្រាថ្នាអភិវឌ្ឍ និងសមាហរណកម្មក្នុងបរិបទសកលភាវូបនីយកម្មទំនើបទៀតផង។
"ទិវាវៀតណាមនៅបរទេសឆ្នាំ ២០២៤" គឺជាកម្មវិធីផ្សព្វផ្សាយថ្នាក់ជាតិត្រូវបាននាយករដ្ឋមន្ត្រីប្រគល់ឲ្យនាយកដ្ឋានការទូតវប្បធម៌ និងអង្គការយូណេស្កូ ក្រសួងការបរទេសរៀបចំពីឆ្នាំ ២០១០។ ក្នុងរយៈពេលជាច្រើនឆ្នាំ កម្មវិធីនេះមានការចូលរួម និងការគាំទ្រពីធុរកិច្ច អង្គការ មូលដ្ឋាន ក៏ដូចជាមិត្តអន្តរជាតិ និងសហគមន៍ជនវៀតណាមនៅបរទេស៕
បកប្រែដោយ Thuy Anh