ឧទ្ទេសនាមវប្បធម៌ឥណ្ឌានៅទីក្រុងហាណូយ
កប.អនឡាញ -នាថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ វៀតណាម បានប្រព្រឹត្ដទៅពិព័រណ៍ឥណ្ឌា។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងបរិវេណស្ថានទូតឥណ្ឌាប្រចាំទីក្រុងហាណូយ ដើម្បីឧទ្ទេសនាមផលិតផលវប្បធម៌ និងសិល្បៈរបស់ឥណ្ឌាដល់ប្រជាពលរដ្ឋវៀតណាម ព្រមទាំងបង្កើនទំនាក់ទំនងវប្បធម៌ក្នុងសហគមន៍ជនជាតិឥណ្ឌា ផ្សព្វផ្សាយអំពីទឹកដីឥណ្ឌាដល់សហគមន៍ជនជាតិវៀតណាម និងលើកតម្គើងចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។