លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone
កប.អនឡាញ - នាថ្ងៃទី ១៩ វិច្ឆិកា នៅទីក្រុងវៀងចន្ទន៍ (ឡាវ) ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៨ (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី ១១ (ADMM+) លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ។