ពិព័រណ៍ការពារអន្តរជាតិវៀតណាមឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅអាកាសយានដ្ឋាន Gia Lam ទីក្រុងហាណួយ
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៩ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំសន្និសីទសារព័ត៌មានដើម្បីឧទ្ទេសនាមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤។
គណៈកម្មការរៀបចំបានឲ្យដឹងថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៅអាកាសយានដ្ឋាន Gia Lam (ហាណូយ)។ ពិព័រណ៍នេះបើកឲ្យប្រជាជនចូលទស្សនាចាប់ពីម៉ោង ១:០០ រសៀល ថ្ងៃទី ២១ ខែធ្នូ ដល់ថ្ងៃទី ២២ ខែធ្នូ។
នៅឯការតាំងពិព័រណ៍នេះ សហគ្រាសការពារជាតិក្នុងស្រុក និងអន្តរជាតិនឹងបង្ហាញសព្វាវុធសព្វាវុធ និងឧបករណ៍ប្រើប្រាស់សម្រាប់កងកម្លាំងទ័ពជើងទឹក កងទ័ពជើងគោក និងទ័ពអាកាស កម្លាំងប្រយុទ្ធតាមបណ្តាញអ៊ីនធឺណិត និងភស្តុភា បច្ចេកទេស។ ផលិតផលវៀតណាមដែលដាក់តាំងបង្ហាញរួមមានផលិតផលស្រាវជ្រាវ និងផលិត ដោយស្ថាប័ន និងអង្គភាពនៃក្រសួងការពារប្រទេស និងក្រុមហ៊ុនពាណិជ្ជកម្ម និងសេវាកម្មរបស់ក្រសួងការពារប្រទេស។ យោងតាមលោកឧត្តមសេនីយ៍ត្រី Le Quang Tuyen អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ ឲ្យដឹងថា សព្វាវុធ និងឧបករណ៍បច្ចេកទេសផលិតដោយផ្នែកឧស្សាហកម្មការពារជាតិវៀតណាមនឹងមានភាពល្អប្រសើរជាងការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២។
ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ ត្រូវបានប្រារព្ធឡើងក្នុងពេលដំណាលគ្នាជាមួយនឹងសកម្មភាព និងព្រឹត្តិការណ៍នានាក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល។ ក្នុងឱកាសនេះ ពិព័រណ៌នឹងមានការតាំងពិព័រណ៌លំហវប្បធម៍វៀតណាម ជាតំបន់តាំងបង្ហាញ “សមិទ្ធិផលក្នុងការកសាងកម្លាំងប្រដាប់អាវុធរបស់ប្រជាជន កសាងការការពារជាតិដោយប្រជាជនទាំងមូល” ឧទ្ទេសនាមអំពីប្រពៃណី និងសមិទ្ធិផលនានា ក្នុងរយៈពេល ៨០ នៃការកសាង ការប្រយុទ្ធ និងការរីកចម្រើនឡើង នៃកងទ័ពប្រជាជនវៀតណាម និង ៣៥ ឆ្នាំ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល; ណែនាំផលិតផលសេដ្ឋកិច្ច-ការពារជាតិ និងលទ្ធផលនៃការផ្លាស់ប្តូរឌីជីថលរបស់ស្ថាប័ន អង្គភាព និងសហគ្រាសកងទ័ព ណែនាំផលិតផលពិសេសរបស់ក្រសួង ស្ថាប័ន មូលដ្ឋាន អង្គការ សមាគម ក្រុមហ៊ុនសេដ្ឋកិច្ច អាជីវកម្ម...
ទាក់ទិននឹងភ្ញៀវអន្តរជាតិ មកទល់នឹងពេលនេះ មានគណៈប្រតិភូចំនួន ៤២ បានចុះឈ្មោះមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមការតាំងពិព័រណ៌; អង្គភាព និងអាជីវកម្មក្នុងស្រុក និងបរទេសជិត ២០០ មកពី ២៧ ប្រទេសក្នុងអាស៊ាន អាស៊ី អឺរ៉ុប និងអាមេរិកបានចុះឈ្មោះស្តង់ដាក់តាំងពិពណ៌៕
បកប្រែដោយ Duy Hoan