leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

ភាគីទាំងពីរបានឯកភាពថា ក្នុងឆ្នាំ២០២៥ ត្រូវផ្តោតលើការពន្លឿនការអនុវត្តខ្លឹមសារដូចជា៖ ជំរុញការអភិវឌ្ឍន៍កម្មវិធី និងផែនការសកម្មភាពអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍មជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ីរហូតដល់ឆ្នាំ២០៣៥ បន្តវិនិយោគលើបរិក្ខារដែលផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍនៃរចនាសម្ព័ន្ធ និងធនធានមនុស្សនៅក្នុងដំណាក់កាលថ្មី; ពន្លឿនការផ្ទេរ ខិតខំបំពេញឯកសារ និងដាក់ជូនរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរកម្មសិទ្ធិនៃនាវាស្រាវជ្រាវវិទ្យាសាស្ត្រ "Professor Gagarinsky" ទៅកាន់ប្រទេសវៀតណាមមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។ សំរបសំរួលកសាងគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រដែលទាក់ទងនឹងការប្រើប្រាស់នាវា; បង្កើតផែនទីបង្ហាញផ្លូវ និងផែនការសម្រាប់ការផ្ទេរបច្ចេកវិទ្យា ផ្តោតលើការបំពេញសេចក្តីព្រាង  ហើយឆាប់រាយការណ៍ទៅរដ្ឋាភិបាលទាំងពីរដើម្បីចុះហត្ថលេខាលើពិធីសារស្តីពីការផ្ទេរបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី។ បន្តវិនិយោគ និងបន្ថែមបរិក្ខារដល់មន្ទីរពិសោធន៍ជីវសុវត្ថិភាពកម្រិត៣ ដោយខិតខំបញ្ចប់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។

leftcenterrightdel
 
leftcenterrightdel
ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ រួមមាន៖ កំណត់ហេតុស្តីពី​កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី៣៥; កម្មវិធីស្រាវជ្រាវវិទ្យាសាស្ត្រ ដំណាក់កាល ២០២៥-២០២៩ នៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី។ ផែនការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នាំ ២០២៥ នៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី; លិខិតសម្តែងបំណងរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងវិទ្យាសាស្ត្រ និងសាកលវិទ្យាល័យនៃសហព័ន្ធរុស្ស៊ីស្តីពីការផ្ទេរបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី។

* នារសៀលថ្ងៃដដែល ឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចនៅសាកលវិទ្យាល័យរ៉ែ Saint Petersburg ។

បកប្រែដោយ Duy Hoan