ថ្លែងមតិក្នុងពិធីបិទ លោកស្រីវរសេនីយ៍ឯក Nguyen Thi Thu Hien ប្រធានគណៈកម្មការនារីកងទ័ព បានវាយតម្លៃថា ក្នុងវគ្គបំប៉ននេះ នាយទាហាននារីស្នូលចំនួន ២០ នាក់នៃកងទ័ពប្រជាជនឡាវត្រូវបានបំប៉នជំនាញអំពីប្រធានបទទ្រឹស្តីចំនួន ១០ ស្តីពីកិច្ចការនារី និងចលនានារីក្នុងជួរកងទ័ព។ សិក្ខាកាមបានសិក្សាយ៉ាងសកម្ម ផ្លាស់ប្តូរយ៉ាងផុលផុស ហើយរកឃើញបញ្ហាស្រដៀងគ្នា និងថ្មីនៅក្នុងកិច្ចការនារីរបស់កងទ័ពនៃប្រទេសទាំងពីរ ដកបទពិសោធន៍ អនុវត្តប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពចំពោះកិច្ចការនារី និងចលនានារីក្នុងកងទ័ពប្រជាជនឡាវ។ ការបង្រៀនត្រូវបានស្រាវជ្រាវ រៀបចំយ៉ាងល្អិតល្អន់ និងបង្ហាញនៅលើប្រព័ន្ធម៉ាស៊ីនបញ្ចាំង។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបិទ

រួមជាមួយនឹងប្រធានបទទ្រឹស្តី សិក្ខាកាមបានទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិហារលោកប្រធានហូជីមិញ ទៅទស្សនាគំរូជាក់ស្តែងជាច្រើននៅអង្គភាពនានានៃកងទ័ពប្រជាជនវៀតណាម។

លោកស្រីវរសេនីយ៍ឯក Nguyen Thi Thu Hien បានអះអាងថា ជោគជ័យនៃវគ្គបំប៉ននេះ បង្ហាញពីមនោសញ្ចេតនា ការទំនួលខុសត្រូវ សាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមករបស់នារីក្នុងកងទ័ពនៃប្រទេសទាំងពីរ រួមចំណែកជម្រុញឲ្យស៊ីជម្រៅនូវប្រពៃណីមិត្តភាពពិសេស និងជិតស្និទ្ធរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ។

រីឯខ្លួនវិញ លោកស្រីឧត្តមសេនីយ៍ត្រី Phayvon Inthabout ប្រធានការិយាល័យកិច្ចការនារីនៃកងទ័ពប្រជាជនឡាវ បានបញ្ជាក់ថា លោកស្រីនឹងអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពនូវចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបំប៉ន ក្នុងកិច្ចការនារីនៃកងទ័ពនិងប្រទេសឡាវ រួមចំណែកក្នុងការអភិវឌ្ឍកិច្ចការនារីរបស់កងទ័ពប្រជាជនឡាវនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh