អបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងបើកការិយាល័យអនុព័ន្ធយោធាវៀតណាមនៅប្រទេសឈីលី
កប.អនឡាញ - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកប្រធានរដ្ឋ Luong Cuong ទៅកាន់ប្រទេស Chile នាល្ងាចថ្ងៃទី ១១ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Santiago ក្រសួងការពារប្រទេសវៀតណាមបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងប្រកាសបើកការិយាល័យអនុព័ន្ធយោធាវៀតណាម នៅប្រទេសឈីលី ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស