នៅឯពិព័រណ៍ការពារជាតិអន្តរជាតិឆ្នាំ ២០២៤ អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិបានបង្ហាញ គ្រឿងម៉ាស៊ីនគ្មានមនុស្សបើកជាច្រើន (UAV) រថយន្កប្រយុទ្ធថ្មើរជើង មនុស្សយន្តប្រយុទ្ធ ផលិតផលបញ្ឆោតខ្មាំង... បង្ហាញពីការអភិវឌ្ឍន៍ដ៏រឹងមាំនៃឧស្សាហកម្មការពារជាតិរបស់ប្រទេស។ យោងតាមលោកស្រីវរសេនីយ៍ឯក Phan Thi Hoai Van នាយរងសេនាធិការ នៃអគ្គនាយកដ្ឋានឧស្សាហ៍កម្មការពារជាតិបានឲ្យដឹងថា បច្ចុប្បន្ននេះ ៨០% នៃ អាវុធឧបករណ៍បច្ចេកទេស ដែលប្រើប្រាស់ក្នុងជួរកងទ័ពគឺបានមកពីលទ្ធផលនៃការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រក្នុងស្រុក ដោយបញ្ជាក់អំពីវឌ្ឍនភាពដ៏ខ្លាំងក្លារបស់ឧស្សាហកម្មការពារជាតិរបស់វៀតណាម។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel) បានបង្ហាញនៅឯពិព័រណ៍ការពារជាតិអន្តរជាតិឆ្នាំ២០២៤ ផលិតផលក្នុងវិស័យឧស្សាហកម្មការពារជាតិដែលមានបច្ចេកវិទ្យាខ្ពស់ដូចជា៖ UAVs អវកាស រ៉ាដា អុបតូអេឡិចត្រូនិច ការប្រយុទ្ធដោយអេឡិចត្រូនិច ព័ត៌មានយោធា ការហ្វឹកហាត់ បញ្ជា ការប្រយុទ្ធតាមអ៊ីនធឺណិត... ចំនួនផលិតផលដែលដាក់តាំងបង្ហាញនៅឯពិព័រណ៍នេះរស់ Viettel បានកើនឡើងផលិតផលរាប់សិបបើធៀបនឹងពិព័រណ៍ការពារជាតិអន្តរជាតិ ឆ្នាំ២០២២ ផលិតផល Viettel ជាច្រើនដែលបម្រើដល់ការប្រយុទ្ធទំនើបត្រូវបានបង្ហាញជាលើកដំបូងដូចជា៖ យន្តហោះគ្មានមនុស្សបើក (UAV) ការឈ្លបយកការណ៍ប្រឆាំង UAV (beam-forming)......

leftcenterrightdel
ដំណើរការទាំងមូលនៃការធ្វើទំនើបកម្មប្រព័ន្ធ S-125-VT ត្រូវបានអនុវត្តដោយក្រុមឧស្សាហកម្ម-ទូរគមនាគមន៍យោធា។ រូបថត៖ THANH SON

យោងតាមឧត្តមសេនីយ៍ត្រី Nguyen Dinh Chien លេខាគណៈកម្មាធិការបក្ស អគ្គនាយករងក្រុមហ៊ុន Viettel បានឲ្យដឹងថា បច្ចុប្បន្ននេះ សព្វាវុធបរិក្ខារបច្ចេកវិទ្យាខ្ពស់ជាច្រើនត្រូវបានស្រាវជ្រាវ សាកល្បង និងផលិតយ៉ាងជោគជ័យដោយឧស្សាហកម្មការពារជាតិ ដើម្បីបំពាក់ឲ្យកងទ័ព។ ជាពិសេស Viettel បានដាក់ពង្រាយដោយជោគជ័យនូវប្រព័ន្ធប្រយុទ្ធតាមអ៊ីនធឺណិត និងប្រព័ន្ធគំរូបម្រើដល់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលរបស់កងទ័ព។ ផលិតផលដែលបំពាក់ឲ្យកងទ័ពត្រូវបានវាយតម្លៃថាស្មើរ ឬខ្ពស់ជាងផលិតផលដែលបានទិញពីបរទេសពីមុន សមស្របនឹងលក្ខខណ្ឌប្រយុទ្ធរបស់កងទ័ពរបស់យើង និងធានាបាននូវសន្តិសុខ ស្វ័យភាពក្នុងការផលិតរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អសក្ដានុពលយោធា និងការពារជាតិ .

ជាមួយនឹងការខិតខំប្រឹងប្រែង និងភាពច្នៃប្រឌិត ក្នុងរយៈពេលថ្មីៗនេះ ឧស្សាហកម្មការពារជាតិបានអនុវត្តបច្ចេកវិទ្យាក្នុងការផលិតអាវុធមានបញ្ជា អាវុធបច្ចេកវិទ្យាខ្ពស់ និងអាវុធថ្មើរជើងជំនាន់ ជាច្រើនប្រភេទ ។ សាងសង់កប៉ាល់យោធាទំនើបថ្មី; ជួសជុល កែលម្អ និងធ្វើទំនើបកម្មសព្វាវុធគ្រប់ប្រភេទមានក្នុងក្របខ័ណ្ឌ  រួមទាំងសព្វាវុធទំនើប។ ទន្ទឹមនឹងនេះ ឧស្សាហកម្មការពារជាតិមានបទពិសោធន៍ និងបច្ចេកវិទ្យាស្នូលជាច្រើន ផលិតសម្ភារៈបច្ចេកទេសជាច្រើនប្រភេទដើម្បីបម្រើដល់ការផលិត និងជួសជុលសព្វាវុធបរិក្ខារ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្វាយភាពក្នុងការធានាសំភារៈក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូល...

បកប្រែដោយ Duy Hoan