កងទ័ពវៀតណាមរួមដៃផ្លាស់ប្តូរតំបន់ Abyei
កប.អនឡាញ - បន្ទាប់ពីរយៈពេលជាង ៣ ខែទៅបំពេញភារកិច្ចនៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ Abyei (UNISFA) ទន្ទឹមនឹងការបំពេញភារកិច្ចដែលស្ថានបេសកកម្មប្រគល់ជូន កងវិស្វកម្មលេខ៣ របស់វៀតណាមនៅតែមានវិធីសាស្រ្តថ្មីជាច្រើន ដើម្បីជួយអាជ្ញាធរមូលដ្ឋាន សាងសង់ និងជួសជុលសំណង់ជាច្រើន ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង និងបន្តផ្លាស់ប្តូរមុខមាត់របស់តំបន់ Abyei។
មុនរដូវភ្លៀងធ្លាក់ កងវិស្វកម្មលេខ៣ បានទទួលសំណើរជាច្រើនពីមន្ទីរពេទ្យគ្មានព្រំដែន ក្រសួងព័ត៌មាន វប្បធម៌ យុវជន និងកីឡា ក្រសួងអប់រំ និងក្រសួងធនធានធម្មជាតិនិងបរិស្ថានជាមួយមន្ទីរពេទ្យ និងព្រះវិហារ Abyei អំពីការជួយសាងសង់មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ជួសជុលផ្លូវដើម្បីធានាការធ្វើដំណើរក្នុងការជួយសង្គ្រោះបន្ទាន់ និងសំណង់នានានៅកណ្តាលទីរួមស្រុក Abyei។
|
|
ការសាងសង់គ្រឹះបន្ទប់ទឹក និងកន្លែងបោកអ៊ុតសហគមន៍នៅទីរួមស្រុក Abyei |
ទីរួមស្រុក Abyei មានប្រជាជនជាង ៥០,០០០ នាក់រស់នៅ ស្ទើរតែគ្មានប្រព័ន្ធលូ ហើយមានទីតាំងទាបៗជាច្រើន ដូច្នេះនៅរដូវភ្លៀងធ្លាក់ក្លាយជាអាងស្តុកទឹក។ បរិស្ថាននៅទីនេះមានការបំពុលយ៉ាងខ្លាំង ដោយសារតែកាកសំណល់ក្នុងផ្ទះ និងសត្វងាប់។ ប៉ុន្តែ បង្គន់និងកន្លែងងូតទឹកស្ថិតនៅចម្ងាយប្រហែល ៥០០ ម៉ែត្រ ភាគពាយព្យនៃស្ថានបេសកកម្ម UNISFA។
បន្ទាប់ពីរួមជាមួយទីភ្នាក់ងារប្រតិបត្តិការរវាងជនស៊ីវិល និងយោធា (CIMIC) របស់ស្ថានបេសកកម្ម និងអាជ្ញាធរមូលដ្ឋានទៅពិនិត្យ កងវិស្វកម្មវៀតណាមបានបញ្ជូនកម្លាំង យានយន្ត និងម៉ាស៊ីន ទៅដឹកជញ្ជូនដីបានជាង ២៥០m3 ដើម្បីសាងសង់ទីធ្លាមួយដែលមានផ្ទៃដីសរុបជិត ១,០០០ m2 សម្រាប់ក្រសួងព័ត៌មាន វប្បធម៌ យុវជន និងកីឡា។
|
|
គ្រឹះនៃទីស្នាក់ការក្រសួងព័ត៌មាន វប្បធម៌ យុវជន និងកីឡា ត្រូវបានដំឡើង |
លោក Bol Aguer Koch រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ យុវជន និងកីឡា បានថ្លែងថា “យើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តវៀតណាមដែលជួយយើងជួសជុល និងសាងសង់ទីធ្លានៃតំបន់នេះ។ នេះគឺជាតំបន់ដែលយើងទទួលស្វាគមន៍អាជ្ញាធរគ្រប់លំដាប់ថ្នាក់មកធ្វើការ ក៏ដូចជារៀបចំព្រឹត្តិការណ៍ និងសកម្មភាពសហគមន៍។ អរគុណមិត្តវៀតណាមដែលបានមកជួយយើង...”។
បន្ទាប់មក កងវិស្វកម្មលេខ៣ បន្តបញ្ជូនកម្លាំង យានយន្ត និងម៉ាស៊ីន ទៅសាងសង់ផ្លូវប្រវែង ២ គីឡូម៉ែត្រ ដែលនាំទៅកាន់បន្ទប់ទឹកសហគមន៍ និងកន្លែងបោកអ៊ុត។
យោងតាមលោកវរសេនីយ៍ទោ Pham Van Hao មេបញ្ជាការកងវិស្វកម្មលេខ៣ បានឲ្យដឹងថា នាពេលកន្លងមកនេះ កម្មាភិបាល និងបុគ្គលិកទាំងមូលបានខិតខំប្រឹងប្រែងជំនះការលំបាក និងសាមគ្គីគ្នាដើម្បីបំពេញឲ្យបានល្អនូវភារកិច្ចដែលស្ថានបេសកកម្មប្រគល់ជូន។ អង្គភាពក៏មានវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពជាច្រើនដើម្បីជួយជីវភាពរស់នៅនៃប្រជាជន បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អសម្រាប់អាជ្ញាធរ និងប្រជាជននៅ Abyei៕
បកប្រែដោយ Thuy Anh