leftcenterrightdel
ទិដ្ឋភាពនៃជំនួប

អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ខេត្ត An Giang លោកស្រី ស្រ៊ុន ស្រីនាង បានសួរសុខទុក្ខ និងពាំនាំការជូនពរឆ្នាំថ្មីពីលោកអភិបាលខេត្តកណ្តាល ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។

leftcenterrightdel
លោកស្រី ស្រ៊ុន ស្រីនាង អញ្ជើញមកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ខេត្ត An Giang

ក្នុងឱកាសនេះ លោកស្រី ស្រ៊ុន ស្រីនាង បានជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang ជួបសេចក្ដីសុខ សុខភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យ។ ជូនពរឲ្យទំនាក់ទំនងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ តាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង”។ លោកស្រី ស្រ៊ុន ស្រីនាង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលកិច្ចសហប្រតិបត្ដិការវាង ខេត្តកណ្ដាលនិងខេត្ដ An Giang សម្រេចបាននាពេលកន្លងមក។  តាមរយៈនោះ លោកស្រី ស្រ៊ុន ស្រីនាង សង្ឃឹមថា ខេត្តទាំងពីរនឹងបន្តរក្សា អភិវឌ្ឍន៍ និងពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកស្រី Nguyen Thi Minh Thuy ទទួលជួបគណៈប្រតិភូខេត្ដកណ្ដាល

ដោយសម្តែងនូវសេចក្តីរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូខេត្តកណ្តាល លោកស្រី Nguyen Thi Minh Thuy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងទាំងពីរ តែងតែជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជានិយាយរួម និងខេត្ត  An Giang និងខេត្តកណ្តាលនិយាយដោយឡែកតែងតែរក្សា ពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យជាច្រើនដូចជាការធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន ការបោះបង្គោលព្រំដែន ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម វប្បធម៌ អប់រំ សុខភាព...

leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត An Giang និងខេត្តកណ្តាលថតរូបជាអនុស្សាវរីយ៍

ក្នុងឱកាសនេះ លោកស្រី Nguyen Thi Minh Thuy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានជូនពរលោកស្រី ស្រ៊ុន ស្រីនាង និងសមាជិកគណៈប្រតិភូខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារជួបសេចក្ដីសុខ សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។ សូមជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាព ទំនាក់ទំនងប្រពៃណីល្អរវាងវៀតណាមនិងកម្ពុជានិយាយរួមនិងរវាងខេត្ត An Giang និងខេត្តកណ្តាលនិយាយដោយឡែកឲ្យកាន់តែរីកចម្រើនជារៀងរហូត៕

បកប្រែដោយ Thanh Cong