ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះវិស័យហិរញ្ញវត្ថុដែលបានបញ្ចប់ការងារទាំងអស់ក្នុងឆ្នាំ ២០២៤ ជាពិសេសការបំពេញការងារប្រមូល ចំណាយ ការបង្កើនការប្រមូល និងការសន្សំសំចៃការចំណាយ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ថ្លែង​​ក្នុង​កិច្ចប្រជុំ​

នៅក្នុងបរិបទដ៏លំបាក និងប្រឈមនៃឆ្នាំ ២០២៤ វិស័យហិរញ្ញវត្ថុទាំងមូលបានរួបរួមគ្នា និងខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពនូវដំណោះស្រាយ និងភារកិច្ចសំខាន់ៗជាច្រើនក្នុងប្រតិបត្តិការ និងគ្រប់គ្រងហិរញ្ញវត្ថុ ថវិការរដ្ឋ គោលនយោបាយបន្ថយពន្ធ សោហ៊ុយថ្លៃជួលដី ជួយគាំទ្រ ជំរុញផលិតកម្ម និងអាជីវកម្ម រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា៖ នៅឆ្នាំ២០២៥ វិស័យហិរញ្ញវត្ថុត្រូវក្តាប់ជាប់ស្ថានការណ៍ ឆ្លើយតបភ្លាមៗ ប្រកបដោយភាពបត់បែន និងមានប្រសិទ្ធភាពជាមួយនឹងគោលនយោបាយប្រមូលធនធានអភិវឌ្ឍន៍ទាំងអស់ ជំរុញកំណើនយ៉ាងខ្លាំងក្លា និងខិតខំសម្រេចឱ្យបាននូវកំណើនយ៉ាងតិច ៨% ទន្ទឹមនឹងនោះរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗ; បង្កើនការប្រមូលថវិកា  សន្សំសំចៃការចំណាយ ផ្តោតលើការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ដូចជាផ្លូវរថភ្លើងល្បឿនលឿន ផ្លូវគោកល្បឿនលឿន ការតភ្ជាប់ផ្លូវដែកអន្តរជាតិ គម្រោងថាមពល។ គ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវបំណុលសាធារណៈ បំណុលរដ្ឋាភិបាល បំណុលបរទេស ការចំណាយលើសថវិកា ធានាការចំណាយលើកិច្ចការសំខាន់ៗដូចជា ការពារជាតិ និងសន្តិសុខ ហើយទន្ទឹមនឹងនោះធានាបាននូវសន្តិសុខហិរញ្ញវត្ថុ និងសន្តិសុខរូបិយវត្ថុជាតិ លើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល រក្សាបាននូវសាមគ្គីភាព និងការឯកភាពផ្ទៃក្នុង បង្កើតការស្រុះចិត្តគំនិតនៅពេលបង្រួមក្បាលម៉ាស៊ីន។

បកប្រែដោយ Duy Hoan