ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានប្រទេសសមាជិកថ្មីចំនួន៥
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី ២ ខែមករា មានប្រទេសសមាជិកថ្មីចំនួន ៥ ជាផ្លូវការ សម្រាប់អាណត្តិ ២ ឆ្នាំខាងមុខ ជំនួសឲ្យប្រទេសសមាជិកដែលទើបបញ្ចប់អាណត្តិ។
|
|
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ TTXVN |
តាមនោះ សមាជិកមិនអចិន្ត្រៃយ៍ថ្មីចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខដែលត្រូវបានជ្រើសរើសដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែមិថុនា ឆ្នាំ ២០២៤ រួមមាន៖ ដាណឺម៉ាក ក្រិក ប៉ាគីស្ថាន ប៉ាណាម៉ា និងសូម៉ាលី បានចូលកាន់តំណែងជាផ្លូវការ ជំនួសឲ្យប្រទេសដែលបានបញ្ចប់អាណត្តិ គឺអេក្វាឌ័រ ជប៉ុន ម៉ាល់តា ម៉ូសំប៊ិក និងស្វីស។ ពិធីលើកទង់ជាតិនៃសមាជិកថ្មីសម្រាប់អាណត្តិ ២០២៥ - ២០២៦ ត្រូវបានរំពឹងថានឹងប្រារព្វឡើងនៅក្នុងពិធីពិសេសមួយនៅខាងក្រៅបន្ទប់ប្រជុំនៃទីភ្នាក់ងារដ៏មានឥទ្ធិពលបំផុតរបស់អង្គការសហប្រជាជាតិនេះ។
ប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែមករាឆ្នាំ ២០២៥ ឯកអគ្គរដ្ឋទូតអាល់ហ្សេរី លោក Amar Bendjama បានអំពាវនាវឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ធ្វើការដោយមិនចេះនឿយហត់ និងមានប្រសិទ្ធភាពដើម្បីរក្សាតម្លៃនៃពហុភាគីនិយម។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកចំនួន ១៥ ដែលក្នុងនោះមានសមាជិកអចិន្ត្រៃយ៍ចំនួន ៤ គឺចក្រភពអង់គ្លេស បារាំង អាមេរិក រុស្ស៊ី និងចិន ជាមួយប្រទេសសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ ដែលត្រូវបានជ្រើសរើសដោយមហាសន្និបាតអង្គការសហប្រជាជាតិ ហើយសមាជិកនីមួយៗមានអាណត្តិរយៈពេល ២ ឆ្នាំ៕
តម vovworld.vn