ការនាំចេញបានបង្កើតកំណត់ត្រាថ្មី

នៅឆ្នាំ២០២៤ ការនាំចេញរបស់វៀតណាមទទួលបានព័ត៌មានល្អក្នុងបរិបទដែលទីផ្សារទូទៅប្រឈមមុខនឹងការលំបាកជាច្រើន។ ជាលើកដំបូង ការនាំចេញកសិផលលើសពី ៦០ ពាន់លានដុល្លារអាមេរិក (ប៉ាន់ស្មានថាឈានដល់ ៦២.៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤) កើនឡើងជាង ១៨% បើធៀបនឹងឆ្នាំ ២០២៣។ ទន្ទឹមនឹងនោះ ក្រុមផលិតផលនាំចេញសំខាន់ៗដែលប្រឈមនឹងការលំបាកជាច្រើននៅឆ្នាំ ២០២៣ មានការងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយទទួលបានសន្ទុះកំណើនខ្ពស់ឡើងវិញជាពីរខ្ទង់។

របាយការណ៍របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា នៅឆ្នាំ២០២៤ អង្គភាពអាជីវកម្មបានទាញយកឱកាសយ៉ាងសកម្មពីការងើបឡើងវិញនៃទីផ្សារធំៗ និងប្រពៃណីដើម្បីជំរុញការនាំចេញ បង្កើនទំហំពាណិជ្ជកម្មនៃឆ្នាំ២០២៤ ដើម្បីឈានដល់កំណត់ត្រាថ្មី ប៉ាន់ប្រមាណថាសម្រេចបាន ៧៨៣ ពាន់លានដុល្លារ; ក្នុងនោះការនាំចេញត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៤០៣ ពាន់លានដុល្លារ; ការនាំចូលត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៣៨០ ពាន់លានដុល្លារ លើសពី ១០០ ពាន់លានដុល្លារបើធៀបនឹង ៦៨១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កើនឡើង ១៥% ជិត ២.៥ ដងខ្ពស់ជាងគោលដៅដែលបានគ្រោងទុករបស់រដ្ឋាភិបាលប្រហែល ៦%។ សមតុល្យពាណិជ្ជកម្មបានរក្សាអតិរេកពាណិជ្ជកម្មខ្ពស់ជិត ២៥ ពាន់លានដុល្លារ ដែលកត់ត្រាអតិរេកពាណិជ្ជកម្មសម្រាប់ឆ្នាំទី ៩ ជាប់ៗគ្នា។

leftcenterrightdel
សកម្មភាពផលិតនៅក្រុមហ៊ុន Yazaki Hai Phong Vietnam សាខានៅខេត្ត Thai Binh

យោងតាមលោកស្រី Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា រចនាសម្ព័ន្ធនៃទំនិញនាំចេញបន្តកែលម្អក្នុងទិសដៅវិជ្ជមាន កាត់បន្ថយការនាំចេញឆៅ បង្កើនការនាំចេញផលិតផលកែច្នៃ និងផលិតផលឧស្សាហកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាម ចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់សកល។ ក្រុមឧស្សាហកម្មកែច្នៃបានងើបឡើងវិញយ៉ាងខ្លាំង ដែលជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ទំហំមៃការនាំចេញរបស់ប្រទេស (ស្មើនឹងជិត ៨៥%)។ គួរកត់សម្គាល់ថា សកម្មភាពនាំចូល និងនាំចេញបានទាញយកផលប្រយោជន៍បានទាញយកផលប្រយោជន៍ប្រកបដោយមានប្រសិទ្ធភាពនូវការប្តេជ្ញាចិត្តបើកទីផ្សារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កំណើនការនាំចេញរបស់វៀតណាមជាមួយនឹងទីផ្សារភាគច្រើនបានកើនឡើងទាំងអស់។

ការវាយតម្លៃរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក៏បង្ហាញផងដែរថា សមត្ថភាពផលិត និងនាំចេញរបស់សហគ្រាសក្នុងស្រុកកំពុងមានភាពប្រសើរឡើង។ អត្រាកំណើននៃការនាំចេញនៃវិស័យសេដ្ឋកិច្ចក្នុងស្រុក (១៨.៩%) គឺខ្ពស់ជាងតំបន់ FDI (១១.៦%)។ ទន្ទឹមនឹងនោះ សមាមាត្រក្នុងទំហំនៃការនាំចេញមរបស់ប្រទេសគឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (២៨.៩% ធៀបនឹង ២៦.៩%)។ ទន្ទឹមនឹងនោះ សកម្មភាពនាំចូលត្រូវបានធានាជាមួយនឹងរចនាសម្ព័ន្ធសមស្រប ជាមូលដ្ឋានបំពេញតម្រូវការវត្ថុធាតុដើម និងឥន្ធនៈសម្រាប់ផលិត ការនាំចេញ និងការប្រើប្រាស់។

គោលដៅខ្ពស់ ការខិតខំប្រឹងប្រែងដ៏អស្ចារ្យ

នៅឆ្នាំ ២០២៥ ដើម្បីរួមចំណែកដល់គោលដៅកំណើន GDP ខ្ពស់ ៨% ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានកំណត់គោលដៅកំណើននៃការនាំចេញឡើង ១២% បើធៀបនឹងឆ្នាំ ២០២៤។ ការវាយតម្លៃរបស់អ្នកជំនាញជាច្រើនបង្ហាញថា ក្នុងបរិបទនៃកត្តាប្រែប្រួលជាច្រើនដែលមិនអាចទាយទុកជាមុនបានប៉ះពាល់ដល់សកម្មភាពនាំចូល និងនាំចេញ គោលដៅកំណើននៃការនាំចេញ ១២% ជាបញ្ហាប្រឈមខ្លាំង ព្រោះជាមធ្យមក្នុងមួយខែៗ ការនាំចេញត្រូវតែកើនឡើង ៤ ពាន់លានដុល្លារ បើធៀបនឹងកម្រិតមធ្យមក្នុងមួយខែនៅឆ្នាំ ២០២៤។

ដោយលើកឡើងពីផលប៉ះពាល់មួយចំនួនលើសកម្មភាពនាំចេញក្នុងឆ្នាំ ២០២៥ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានឲ្យដឹងថា វិបត្តិនៅមជ្ឈិមបូព៌ាបាន និងកំពុងប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញជុំវិញពិភពលោក និងវៀតណា; និន្នាការនៃការគាំពារពាណិជ្ជកម្មលេចឡើងកាន់តែច្រើន; ទីផ្សារអភិវឌ្ឍន៍ដូចជា EU ណែនាំតម្រូវការថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ល។

ដោយខិតខំប្រឹងប្រែងដើម្បីរក្សាសន្ទុះកំណើននៃឧស្សាហកម្មវាយនភណ្ឌ លោក Cao Huu Hieu អគ្គនាយកសាជីវកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាមបានឲ្យដឹងថា នៅឆ្នាំ២០២៥ សាជីវកម្មនឹងផ្តោតលើការពន្លឿនល្បឿននៃការផ្លាស់ថ្មីវិធីសាស្រ្តគ្រប់គ្រង; ស្រាវជ្រាវ និងអភិវឌ្ឍផលិតផលថ្មី បង្កើតតម្លៃពិសេស លើសពីការផលិតវាយនភណ្ឌ និងកាត់ដេរធម្មតា; ការអនុវត្តបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិមិត្ត ដើម្បីកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលករ នាំមកនូវតម្លៃនៃពលករក្នុងឧស្សាហកម្មវាយនភណ្ឌ ដើម្បីអភិវឌ្ឍបន្ទាន់នឹងដំណើរទៅមុខនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។

ដើម្បីជំរុញការនាំចូល និងនាំចេញនៅឆ្នាំ២០២៥ លោកស្រីអនុរដ្ឋមន្ត្រី Phan Thi Thang បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តតាមដានព័ត៌មានជាបន្ទាន់សម្រាប់សមាគមឧស្សាហកម្ម និងអង្គភាពអាជីវកម្មអំពីការវិវឌ្ឍនៃទីផ្សារនាំចេញ ដើម្បីកែសម្រួលផែនការផលិតកម្មដោយទាន់ពេលវេលា ជាពិសេស ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មនៃទីផ្សារធំៗ ដូចជាសហរដ្ឋអាមេរិក និងចិន។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តរក្សាជាទៀងទាត់នូវសន្និសីទជំរុញពាណិជ្ជកម្មជាមួយប្រព័ន្ធការិយាល័យពាណិជ្ជកម្មវៀតណាមនៅឯបរទេស។ ប្រព័ន្ធការិយាល័យពាណិជ្ជកម្មវៀតណាមនៅឯបរទេស ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវព័ត៌មានអំពីស្ថានភាពទីផ្សារបរទេស បទប្បញ្ញត្តិ ស្តង់ដារ និងលក្ខខណ្ឌនៃទីផ្សារបរទេសដែលអាចប៉ះពាល់ដល់សកម្មភាពនាំចូល និងនាំចេញរបស់វៀតណាម ព្រមទាំងលើលអនុសាសន៍សម្រាប់តំបន់ សមាគម និងអង្គភាពអាជីវកម្មនាំចូល-នាំចេញ៕

បកប្រែដោយ Huyen Trang