ក្នុងសន្និសីទបូកសរុបការងារឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចសំខាន់ៗក្នុងឆ្នាំ ២០២៥ ដែលរៀបចំដោយក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាម កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ នៅទីក្រុងហាណូយ ផ្នែកគមនាគមន៍ដឹកជញ្ជូនខិតខំសម្រេចរួចរាល់ គម្រោងសមាសភាគនានាតភ្ជាប់ខ្សែផ្លូវគោកល្បឿនលឿនខាងជើង-ខាងត្បូងនៅ ប៉ែកខាងកើត និងបង្ហើយគម្រោងផ្លូវល្បឿនលឿនមួយចំនួនដើម្បីសម្រេចបានគោលដៅដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនប្រវែង៣.០០០គីឡូម៉ែត្រ; បង្ហើយ ជាស្ថាពរនូវគម្រោងអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់។

leftcenterrightdel
រូបថតឧទាហរណ៍

ទន្ទឹមនឹងនោះ ផ្នែកគមនាគមន៍ដឹកជញ្ជូននឹងធានាប្រតិបត្តិការដឹកជញ្ជូនប្រកបដោយភាពរលូន សុវត្ថិភាព ភាពងាយស្រួល និងការបម្រើដោយទាន់ពេលវេលាសម្រាប់ប្រជាជន និងអាជីវកម្ម។ ទាក់ទងនឹងទិន្នផលដឹកជញ្ជូននៅឆ្នាំ ២០២៥ បរិមាណទំនិញ (តោន) កើនឡើង ប្រហែល ៩% បរិមាណអ្នកដំណើរកើនឡើងប្រហែល ៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤; បរិមាណទំនិញឆ្លងកាត់កំពង់ផែសមុទ្ររបស់វៀតណាមក្នុងឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថានឹងសម្រេចបានប្រមាណ ៩០០ លានតោន កើនឡើងប្រហែល ៤% បើធៀបនឹងឆ្នាំ ២០២៤៕

តាម vovworld.vn